• Today: December 22, 2024

អាជ្ញាធរខណ្ឌ៧មករាបានបន្តចុះត្រួតពិនិត្យទីតាំងមួយកន្លែងដែលសង្ស័យមានបង្កប់ល្បែងស៉ីសង


ភ្នំពេញ៖ ក្រោយមានបណ្ដាញសង្គមមួយចំនួននៅតែបន្តបង្ហោះជាសាធារណៈថាទីតាំង យីហោ ក្រុមហ៊ុន សុឹងវៃ  មានបង្កប់ល្បែងស៊ីសងខុសច្បាប់ដ៏ធំនៅខាងក្នុង ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករាបានចុះដល់ទីតាំងនិងត្រួតពិនិត្យជាក់ស្ដែង ពុំឃើញមានដូចការចុះផ្សាយនោះឡើយ។


សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៣ នេះ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា បានចាត់ឲ្យ លោក ណុប ផា អភិបាលរងទទួលបន្ទុក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យផ្ទាល់តែម្ដង នៅចំណុចទីតាំងយីហោ ក្រុមហ៊ុន សុឹងវៃ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៣២ កែងផ្លូវលេខ១១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ តែពុំមានអ្វីពាក់ព័ន្ធបទល្មើសនិងល្បែងស៉ីសងឡើយ។
ការចុះត្រួតពិនិត្យនេះផងដែរ អាជ្ញាធរបានអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និងបានធ្វើការកិច្ចសន្យា ចំពោះមុខជាមួយសមត្ថកិច្ចហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនិងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរនិងអនុវត្តតាមនីតិវិធីច្បាប់៕

Tags

Comment