• Today: December 22, 2024

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបជាងជួសជុលម៉ូតូម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាង ៣១គីឡូក្រាម

បាត់ដំបង៖ ឧក្រិដ្ឋជនជួញដូរដ៏ធំម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាប និងឃាត់ខ្លួនដកហូតបានគ្រឿងញៀនជាង ៣១គីឡូក្រាម។ 

មន្ត្រីកងរាជអាវុអាហត្ថខេត្តបាត់ដំបង បានឲ្យដឹងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នេះថា ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ ស្ថិតនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង សមត្ថកិច្ចជំនាញស្រាវជ្រាវបង្ក្រាបមុខសញ្ញាជួញដូរទ្រង់ទ្រាយធំមួយករណីរឹបអូសគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់។ 

ប្រតិបត្តិកាខាងលើដឹ លោកវរសេនីយ៍ឯក រ៉ុង ប៉ុក មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងបានចុះបង្រ្កាប ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថោង សូស៊ីវិន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាងម៉ូតូ ទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ 

ការចុះបង្ល្រាបនេះ កម្លាំងចាប់យកវត្ថុតាង គ្រឿងញៀនម៉ាទឹកកក ចំនួន ០៦កញ្ចប់ ទម្ងន់ ១៣ ៣៨,៨៤ក្រាម ,ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង ,ម៉ូតូ ០១ គ្រឿង , ទូរស័ព្ទដៃ ចំនួន ០២គ្រឿង , ប្រាក់ ១,២០០បាត , ប្រាក់ ១០០ដុល្លារ , ប្រាក់ ៤លានរៀល ,អត្តសញ្ញាណប័ណ្ណ ០១សន្លឹក និងផ្លាកលេខម៉ូតូ ចំនួន ០២សន្លឹក។ 

ជនសង្ស័យឈ្មោះ ថោង សូស៊ីវិន ក្រោយពីខ្លួន និងសាកសួរ ក៏បានសារភាពថា "ខ្លួននៅមានគ្រឿងញៀនមួយចំនួនទៀតលាក់ទុកនៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបាត់ដំបង"។ លុះវេលាម៉ោង ១៩និង៣០នាទី ថ្ងៃខែឆ្នាំដដែលកម្លាំងអាវុធហត្ថបានចុះទៅដល់បន្ទប់ជួល ចំណុចខាងលើ ហើយធ្វើការឆែកឆេរ រកឃើញ គ្រឿងញៀន ប្រភេទ ម៉ាទឹកកក ចំនួន ៤១កញ្ចប់ ទម្ងន់ ៣០ ៣៧៤,៥ក្រាម ,កាបូបយួរដៃ ចំនួន០២ , ការ៉ុងចំនួន ០២។ 

ចំពោះវត្ថុតាងដកហូតសរុប រួមមាន៖ គ្រឿងញៀន ប្រភេទ ម៉ាទឹកកក ចំនួន ៤៧កញ្ចប់ ស្មើនឹងទម្ងន់ ៣១ ៧១៣,៣៤ក្រាម រួមទាំងសម្ភារៈវត្ថុតាងដូចរៀបរាបខាងលើ។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងន្ត្រីជំនាញកំពុងចាត់ការតាមនីតិវិធីច្បាប់៕

Tags

Comment