• Today: December 22, 2024

ហេតុអ្វីកើតមានគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកក្បាលនាគពុះទ្រូងផ្លូវស្ទើរាល់យប់បែបនេះ?


ភ្នំពេញ៖ ជារៀងរាល់យប់ នៅរាជធានីភ្នំពេញ តែងតែសង្កេតឃើញកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវបង្កឲ្យរងការខួចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ខួចខាតរថយន្ត និងបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់របួសធ្ងន់ ស្រាលរហូតមានអ្នកបាត់បងជីវិតផងដែរ។


ជាក់ស្តែង បុរសម្នាក់បានបេីករថយន្ត  Mercedes Benz ពាក់ស្លាកលេខ ភ្នំពេញ  2BI-2998 បុកក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលរងការខូចខាត សំណាងមិនមានអ្នករងរបួសនោះទេ ។
ហេតុការណ៍ រថយន្តស៊េរី ទំនើប ម៉ាក Mercedes Benz បុករបាំងថ្មពុះចែកទ្រូងផ្លូវ កើតឡើងនៅវេលា ម៉ោង  ៤ទាបភ្លឺ  ថ្ងៃ ទី ២៣  ខែមិថុនា  ឆ្នាំ ២០២៣ នេះ ស្ថិត តាម បណ្ដោយ ផ្លូវ សុធារស  សង្កាត់ ទន្លេ បាសាក់  ខណ្ឌ ចំការមន  រាជធានី ភ្នំពេញ ។ ចំពោះអត្តសញ្ញាអ្នកបើកបរមិនត្រូវបានគេស្គាល់នោះទេ។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុក ដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ។
ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយរថយន្តបុករបាំងថ្មពុះទ្រូងផ្លូវ កើតមានស្ទើរាល់យប់បែបនេះ ជាពិសេសបុកក្បាលនាគតែម្តង មហាជនមានលើជាសំណួរវាបណ្តាលមកពីកក្តាអ្វីខ្លះ? កក្តាមនុស្ស? ស្ថានភាពផ្លូវថ្នល់ ឬកក្តាអ្វីផ្សេងៗទៀត? សូមមន្ត្រីជំនាញជួយបកស្រាយពន្យល់ផង ដើម្បីជាការប្រុងប្រយ័ត្ន៕

Tags

Comment