• Today: December 22, 2024

កិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង

 

ខេត្តកំពង់ឆ្នាំង ៖ កិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី៤៩ អាណត្តិទី៣ ត្រូវបានប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែកក្កដា  ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រី ជាប្រធាន អនុប្រធានមន្ទីអង្គភាពជុំវិញខេត្ត និងអភិបាល អភិបាលរងក្រុង-ស្រុក។


កិច្ចប្រជុំក្រុមប្រឹក្សាខេត្ត បានពិភាក្សា និងអនុម័តទៅលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត សេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលសកម្មភាពការងារសម្រេចបានប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្ត និង សេចក្តីព្រាងលើគម្រោងអភិវឌ្ឍន៍នានា ដែលអាជ្ញាធរមូលដ្ឋាននិងមន្ទីរជំនាញធ្វើនាពេលខាងមុខបន្តទៀត ។ ដោយឡែក កាលពីម្សិលមុិញ  នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំការងារត្រៀមរៀបចំពិធី “រុក្ខទិវា”៩ កក្កដា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។ កិច្ចប្រជុំ មានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធឈរជើងក្នុងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រជំនាញពាក់ព័ន្ធ ៕

Tags

Comment