• Today: December 22, 2024

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ បានបំពេញបេសកម្មព្យាបាលជំងឺជួនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃជិត ២០ម៉ឺននាក់ នៅស្រុកកោះសូទិន


កំពង់ចាម៖     នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានអញ្ជើញចូលរួមពិធីបូកសរុបលទ្ធផលក្រុមការងារគ្រូពេទ្យស្ម័ក្រចិត្តរបស់ឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅសណ្ឋាគាភ្នំប្រុស ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងមានចូលរួមពីលោក ហាន កុសល អភិបាលរងខេត្តក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត។


លោកវេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ខៀវ កាញារីទ្ធ បានធ្វើរបាយអំពីលទ្ធផល និងសកម្មភាពរបស់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តលោក ខៀវ កាញារីទ្ធ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានអនុវត្តន៍នាពេលកន្លងមកនេះ។  ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ចាប់ផ្តើមបង្កើតក្រុមគ្រូពេទ្យស្មគ្រ័ចិត្តឡើងនៅអំឡុងខែមីនា ឆ្នាំ២០១៩ មានសមាសភាព សរុបចំនួន ៩២នាក់ ក្នុងនោះមាន វេជ្ជបណ្ឌិត ចំនួន ១០នាក់ ,ទន្តបណ្ឌិត ១ នាក់ ,គ្រូពេទ្យ ចំនួន ០៤នាក់ ,គិលានុបដ្ឋាកយិកា ៦២នាក់ និងនិស្សិតគិលានុបដ្ឋាកា ទន្តគិលាន ចំនួន ១៥នាក់។
សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចុះពិនិត្យព្យាបាល និងថែទាំជំងឺជូនប្រជាជនដោយឥតគិតថ្លៃដោយមិនប្រកាន់ពូជសាសន៍ នុងនិន្នាការនយោបាយ នៅទូទាំងក្នុងស្រុកកោះសូទិនបាន ចំនួន ២៩ លើក សរុបចំនួនបានពិនិត្យព្យាបាល ១៨ ២៨០នាក់ , ស្រី ៩ ៦៦០នាក់ ចំណាយថវិកាត្រូវចំណាយប្រមាណជាង ២៧៩លានរៀល។
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានគាំទ្រទាំងស្រុង និងឧបត្ថម្ភទាំងស្មារតី និងថវិកា រួមជាមួយក្រុមការងារ ក្រសួងព័ត៌មានចុះជួយស្រុក និងឃុំទាំង ៨ ក្នុងស្រុកកោះសូទិន បូករួមជាមួយឆន្ទៈចូលរួមរបស់អាជ្ញាធរភូមិ ឃុំ ពិសេសឆន្ទៈលះបង់ និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោករដ្ឋមន្ត្រី ដែលនាំមកនូវលទ្ធផលគួរជាទីមោទនៈ។
លោកវេជ្ជបណ្ឌិត សៅ សំបូរ ជំនួសមុខក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ខៀវ កាញារីទ្ធ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ដែលបានឧបត្ថម្ភគាំទ្រទាំងស្មារតី និងថវិកា ពិសេសបានផ្តល់ថវិកាសម្រាប់បង្កើតកម្មវិធីអាហារសាមគ្គីនេះ ដែលជាការលើកទឹកចិត្តចំពោះការប្រឹងប្រែងមិនខ្លាច នឿយហត់របស់ក្រុមគ្រូពេទ្យក្នុងការងារពិនិត្យព្យាបាលនិងថែទាំជំងឺជូនប្រជាពលរដ្ឋ។
លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទូទាំងស្រុកកោះសូទិន បានសំដែងនូវអំណរគុណចំពោះក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានចុះជួយពិនិត្យព្យាបាល ជំងឺដោយឥតគិតថ្លៃនាពេលកន្លងមកនេះ ដែលជាការបង្ហាញពីការគិតគួរនិងយកចិត្តទុក្ខដាក់ពីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតាមទៅជនបទ។
ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានសំដែងនូវការកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ដើម្បីចុះមកជួយធ្វើការពិនិត្យព្យាបាលជំងឺជូនដល់បងប្អូន ប្រជាពលរដ្ឋ តាមបណ្តាឃុំទាំង ៨ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។
ឯកឧត្តម លី វ៉ាន់ហុង បានបន្ថែមទៀតថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធនឹងបន្តបេសកកម្មការងារចុះពិនិត្យព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋតាមភូមិ ឃុំ នានាក្នុងស្រុកកោះសូទិនជាបន្តបន្ទាប់ទៀត។
ក្រៅពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានផ្តល់អាហាររូបករណ៍ដល់កូនចៅរបស់ប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន ដែលមានការខ្វះខាតចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សាផងដែរ៕

Tags

Comment