• Today: December 22, 2024

រកាសចូលកាន់តំណែង ប្រធានថ្មី នៃមន្ទីរឧស្សាហកម្មខេត្តកែប, លោក ភោគ សុខេន ជំនួសលោក ប៊ុន យោង ជាអតីតប្រធានមន្ទីរត្រូវបានប្រកាសជាអភិបាលរងខេត្តកែប

(ខេត្តកែប)កាលពីថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែង លោក ភោគ សុខេន ជាប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកែប ជំនួសលោក ប៊ុន យោង ដែលត្រូវទទួលភារកិច្ចថ្មី ជាអភិបាលរងខេត្តកែប។

ពិធីនេះបានរៀបចំធ្វើឡើងសាលាខេត្តកែប ដោយចូលរួមពីឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងប្រតិភូអមដំណើរ និងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា កែប គឺជាខេត្តកែបទីក្រុងទេសចរណ៍ធម្មជាតិមួយ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើន ក្នុងមួយឆ្នាំៗ។

បើយោងប្រសាសន៍របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ជំរុញឲ្យ លោក ភោគ សុខេន ដែលទើបប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែបថ្មី ត្រូវខិតខំ ដោះស្រាយធ្វើយ៉ាងណានៅទូទាំងខេត្តកែបពិសេសនោះត្រូវឱ្យក្រុមហ៊ុនទឹកស្អាតដំណាក់ចង្អើរធ្វើយ៉ាងណារុញទុយោទឹកឱ្យដល់ទីប្រជុំជននៅមូលដ្ឋានស្រុកដំណាក់ចង្អើរក្នុងឆ្នាំ២០២៥មុខឱ្យ មានទឹកស្អាតចូលទៅដល់ខ្នងផ្ទះពលរដ្ឋឱ្យបានឆាប់បំផុតនៅក្នុងស្រុកដំណាក់ចង្អើរ នេះដើរតួនាទីយ៉ាងសំខាន់ រួមចំណែកដល់ការអភិវឌ្ឍខេត្ត ទាំងការពង្រឹងការអនុវត្តច្បាប់ស្តីពីមាត្រសាស្រ្ត ការការពារអ្នកប្រើប្រាស់ ក៏ដូចជាការជំរុញការងារទិន្នផលផលិតអំបិល ប្រកបដោយគុណភាព សម្រាប់សេចក្ដីត្រូវការក្នុងស្រុក និងនាំចេញ ជំរុញការងារតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋជាដើម។

ឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ប្រធានមន្ទីរថ្មី ត្រូវយកចិត្តទុកដាក់បំពេញតាមតួនាទី បានលទ្ធផលល្អប្រសើរ មានកិច្ចសហការល្អជាមួយមន្ទីរជំនាញជុំវិញខេត្ត ត្រូវពង្រឹង ទាំងសាមគ្គីភាពផ្ទៃ ក្នុងអង្គភាព ខិតខំលុបបំបាត់ភាពអសកម្ម ដើម្បីជំរុញការអនុវត្ត ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឲ្យកាន់តែល្អប្រសើរ ពិសេសការងារផ្តល់សេវាជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានណែនាំដល់ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកែបទើបឡើងថ្មី ត្រូវជំរុញការយកចិត្តទុកដាក់បន្ថែមទៀត លើការងារតួនាទីភារកិច្ចជាអ្នកគ្រប់គ្រង់ដឹកនាំមន្ទីរ អង្គភាពរបស់ខ្លួន មានភារកិច្ចសហការគ្នាល្អ សាមគ្គីភាពផ្ទៃក្នុង ពិសេសអនុវត្តតាមការណែនាំពីថ្នាក់ដឹកនាំខេត្ត ក្នុងនាមជាសេនាធិការរបស់ខេត្តលើវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តម ទេសរដ្ឋមន្រ្តីបន្តថា មន្ត្រីរាជការទាំងអស់ ត្រូវគោរពប្រតិបត្តិតាមអភិក្រមទាំង៤ ឲ្យខ្ជាប់ខ្ជួន ទើបពុំកើតមានភាពអសកម្ម ទាំងក្នុងការងារ ក៏ដូចជាសីលធម៌រស់នៅផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី សង្ឃឹមថាឆ្នាំក្រោយលោកប្រធានមន្ទីរថ្មីនិងផលិតអំបិលបានច្រើនក្រោយឆ្នាំកន្លងទៅទិន្នផលអំបិលធ្លាក់ចុះ។

ទេសរដ្ឋមន្ត្រីក៏បានលើកឡើងអំពីតួនាទីភារកិច្ច ក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានដើតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ សេដ្ឋកិច្ចជាតិ ក៏ដូចជាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលទាមទារឲ្យមន្ត្រីជំនាញ ជាពិសេសមន្ទីរឧស្សាហកម្មខេត្ត ដែលជារដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវខិតខំលើកកម្ពស់សមត្ថភាព ក្នុងការគ្រប់គ្រងដឹកនាំជំនាញរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងនិរន្តរភាព។

Tags

Comment