• Today: December 22, 2024

អ្នកមានឥទ្ធិពលម្នាក់ ប៉ុងប៉ងគាស់យកដើមទន្លាប់ ០១ដើម ដែលមានអាយុកាលជាង ២០០ឆ្នាំ ក្នុងវត្តសោម ខណៈព្រះសង្ឃ និងពុទ្ធបរិស័ទស្នើឲ្យរក្សាទុកជាកេរ្តិ៍ដំណែលសម្រាប់ក្មេងៗជំនាន់ក្រោយបានស្គាល់

  តាកែវ៖ ដើមទម្លាបដែលមានអាយុកាលជាង ២០០ឆ្នាំ ០១ដើម ស្ថិតក្នុងវត្តសោម ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានអ្នកមានឥទ្ធិពលមានបំណងគាស់យកចេញ ធ្វើឲ្យព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ស្នើសុំអន្តរគមន៍ទៅអភិបាលខេត្តតាកែវ មេត្តាជួយទប់ស្កាត់ហាមឃាត់ និងសុំរក្សាទុកជាកេរ្តិ៍ដំណែលសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់។

យោងតាមគណនីហហវេសប៊កឈ្មោះTakeo KH នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានសរសេរថា សុំមតិញាតិញោមពុទ្ធបរិស័ទម្នាក់មួយ ដើម្បីអភិបាលរក្សានូវ (ដើមទន្លាប់) ដែលមានអាយុកាលរាប់រយឆ្នាំ នៅក្នុងអារាមសវត្តសោម ដើម្បីទុកជាកេរដំណែលគ្រាន់នឹងកូនចៅជំនាន់ក្រោយបានឃើញបានស្គាល់ និងសុំមតិស្ថិតក្នុងក្រមសីលធម៌ សរសេរថា (រក្សាទុក)

សាមគ្គីជាជ័យជំនះ!

   គណនីហ្វេសប៊ុកឈ្មោះ Kun Von បានសរសេរថា សូមជួយថែរក្សាសម្បត្តិរួមផង ព្រោះជាកេរដំណែលពីដូនតាអាយុកាលដើមទន្លាប់នេះជិត ២០០ឆ្នាំហើយហើយជាសម្បត្តិបេតិកភណ្ឌរួមវាមានប្រយោជន៍

ជាច្រើនសម្រាប់ពុទ្ធបរិស័ទ យកទៅធ្វើថ្នាំផងដែរអារាមត្រូវមានព្រៃឈើ សួនច្បារ ដើម្បីលម្អវត្តសូមអរគុណញាតញោមទុកជាមុន

   ដោយគណនីហ្វេសប៊ុកឈ្មោះ Nhon Nab បានសរសេរបញ្ចេញមតិថា កាលព្រះបរមពោធិ៍សត្វយោងកំណើតជាសត្វទទា ព្រះអង្គបានពោលពាក្យទៅកាន់ព្រានព្រៃថា «កុំស្តាយរបស់ដែលបាត់ចូរក្សារបស់ដែលមាន» ក្នុងនាមជាអតីតចៅអធិការវត្តសោមមួយរូប និងជាប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានឃុំសោម ខ្ញុំសូមគាំទ្ររក្សាដើមទន្លាប់នេះ នៅក្នុងវត្តសោមបន្តទៀត..អាយុកាលដើមទន្លាប់ ប្រហែល ១០០ឆ្នាំជាងហើយគួរក្សាទុក។បើតាមប្រភពព័ត៌មានគួរឲ្យទុកចិត្ត បានបង្ហើបឲ្យដឹងថា បុគ្គលដែលប៉ុនប៉ងគាស់យកដើមទម្លាប់ក្នុងវត្តសោម ឃុំសោម ស្រុកគរីវង់ ជាកូនរបស់អ្នកធំម្នាក់។

  ជុំវិញមានការប៉ុនបងគាស់ដើមទម្លាប់ក្នុងវត្តសោមនេះ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នេះ msjtv មិនអាចទំនាក់ទំនងសុំការបំភ្លឺបន្ថែម ពីលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានឡើយដោយសារគ្មានការឆ្លើយតម៕

Tags

Comment