• Today: December 22, 2024

រំលងអធ្រាត្ររំលោភបានសម្រេច លុះស្អែកឡើងជាប់ខ្នោះសមត្ថកិច្ចល្មម

ខេត្តពោធិ៍សាត់ ៖    នៅថ្ងៃអង្គារ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានចុះអនុវត្តពាក្យបណ្ដឹងដែលបុរសជនជាតិចាម សញ្ជាតិខ្មែរម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ(កូនស្រីរបស់ខ្លួន) ដោយបានឃាត់ខ្លួនជនសង្ស័យយកទៅបន្តនីតិវិធី ។

   ហេតុការណ៍សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធរំលោភសេពសន្ថវៈនេះ ធ្វើឡើងនៅក្នុងភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

    មន្ត្រីនគរបាលស្រុកភ្នំក្រវាញបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ហួន ហឿន ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

   ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកដដែលឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យ(ហួន ហឿន)នេះ គឺអនុវត្តតាមពាក្យបណ្ដឹងរបស់ឈ្មោះ យ៉េត ម៉ាត់ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចាម សញ្ជាតិខ្មែរ មានទីលំនៅ ភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកក្កដា(មុនឃាត់ខ្លួន)ជនសង្ស័យបានរំលោភកូនស្រីខ្លួនឈ្មោះ ម អសស អាយុ១៦ឆ្នាំ។

   ប្រភពបញ្ជាក់បន្ថែមទៀតថា ការឃាត់ខ្លួនជនសង្ស័យ(ហួន ហឿន)មានសម្ភារដូចជា ទូរស័ព្ទម៉ាក OPPO ២គ្រឿង ពណ៌ខ្មៅនិងពណ៌ស, រថយន្ត១គ្រឿងម៉ាក ម៉ាស្ដា ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 2AU -5533 បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ តាមបញ្ជាលោកព្រះរាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចំណែកជនសង្ស័យត្រូវបញ្ជូនបន្តនីតិវិធី ៕

Tags

Comment