• Today: December 22, 2024

មន្ត្រីយោធាម្នាក់ និងបក្ខពួក បាញ់បោះសេរីបង្កភាពអសន្តិសុខ ក្នុងសង្គមលើភ្នំបុរី ឈ្នះឈ្នះ ទំនងមិនរួចខ្លួនទេ !

ព្រះសីហនុ៖ មន្ដ្រីយោធាម្នាក់ និងបក្ខពួកប្រមាណ ១០នាក់ បានធ្វើសកម្មភាពបាញ់រសេរី ចំនួន ០៣គ្រាប់ នៅលើភ្នំបុរីវិមានឈ្នះឈ្នះ ស្រុកព្រៃនប់ ប្រហែលគេចខ្លួនមិនរួចទេ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ និងកំណត់បានមុខសញ្ញាច្បាល់លាស់ហើយនោះ។ 

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ចំណុចលើភ្នំ បុរី វិមានឈ្នះឈ្នះ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានមន្ដ្រីយោធាម្នាក់ និងបក្ខពួកដកកាំភ្លើងខ្លីបាញ់រ ចំនួន ០៣គ្រាប់ ដោយមិនដឹងមូលហេតុ រួចគេចខ្លួនបាត់ដោយសុវត្ថិភាព។ 

ក្រោយពេលកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តព្រះសីហនុ និងសមត្ថមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ រកឃើញសំបកគ្រាប់ ចំនួន ០២គ្រាប់។ 

តាមប្រភពប្រព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ មន្ត្រីយោធាម្នាក់ និងបក្ខពួកបើកបររថយន្ត ០១គ្រឿង ម៉ាក ឡង់គ្រីស័រពណ៌ស និងបក្ខពួកប្រហែល ១០នាក់ ដើរមកជាមួយបានសួរនាំកម្មករកំពុងលើកដាក់ដែក និងបឋនផ្ទុះអាវុធ ចំនួន ០៣គ្រាប់ រួចក៏បើកបរចូលផ្ទះនៅខាងក្រោមកន្លែងកើតហេតុយ៉ាងរំភើយ។ 

បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកជនបង្ក ដើម្បីបន្តនីតិវិធី ខណៈសមត្ថកិច្ចកំណត់បានមុខសញ្ញាច្បាស់លាស់ហើយ សង្ឃឹមមិនអាចរួចខ្លួននោះទេ៕

Tags

Comment