• Today: December 22, 2024

នគបាលក្រុងប៉ៃលិនចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចកាបូបប្រាក់និងសម្ភារ:ផ្សេងៗ


ខេត្តប៉ៃលិន ÷យោងតាមរបាយការណ៍មន្ត្រីសមត្តកិច្ចជំនាញក្រុងប៉ៃលិនផ្ដល់មកឱ្យដឹងថា÷ថ្ងៃទី ១៥  ខែ កក្កដា  ឆ្នាំ ២០២៣  វេលាម៉ោង  ១០ និង០០ នាទី   កម្លាំង ផ្នែក នគរបាល យុត្តិធម៌  នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិ ន  បាន ទទួល ពាក្យ បណ្ដឹង ករណីលួច មាន ស្ថានទម្ងន់ទោស ចំនួន០១ ករណី  ពីជនរងគ្រោះ ឈ្មោះ  ហ៊ុល  សុីណាត  ភេទប្រុស  អាយុ ៣៨ឆ្នាំ  មុខរបរ កម្មករ  រស់នៅ ភូមិ វត្ត  សង្កាត់ ប៉ៃលិន  ក្រុងប៉ៃលិន  ខេត្តប៉ៃលិន ។ 


-កាលពី ថ្ងៃទី ២៩  មិថុនា  ឆ្នាំ ២០២៣  វេលា ម៉ោង ប្រហែល ០២និង៣០ នាទី ទៀបភ្លឺ  មាន ជនមិនស្គាល់អត្ត សញ្ញាណ បាន ចូល លួច ដូចខាងក្រោម៖
១-ចូលលួចកាបូបប្រាក់រួមមាន ប្រាក់ចំនួន ៧០០,០០០ រៀល (ប្រាំ ពីរ សែន រៀល គត់ )។
២-ទូរស័ព្ទដៃ ម៉ាក IPhone 7Plus  ចំនួន  ០១គ្រឿង។
៣- ប័ណ្ណ បេីកបររថយន្ត ចំនួន ០១ សន្លឹក ។
៤-អត្តសញ្ញាណប័ណ្ណ សញ្ជាតិ ខ្មែរ  ចំនួន ០១ សន្លឹក។
៥- កាតចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ០១ សន្លឹក។
-ក្រោយ ទទួល បាន ពាក្យ បណ្ដឹង  ពីជនរងគ្រោះ   កម្លាំង ផ្នែក នគរបាល យុត្តិធម៌  នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិ ន  សហការ ជាមួយ កម្លាំង ប៉ុស្ដិ៍ រដ្ឋបាលសង្កាត់ អអូរតាវ៉ៅ ក្រុងប៉ៃលិន  បានធ្វេី ការ ស៊ើបអង្កេត និង ស្រាវជ្រាវ រហូតឈានដល់នាំខ្លួនជនសង្ស័យចំនួន ០២ នាក់  នៅ ចំណុច ភូមិ ក្បាល ព្រលាន  សង្កាត់ អូរតាវ៉ៅ  ក្រុងប៉ៃលិន  ខេត្តប៉ៃលិន  មកកាន់ អធិការដ្ឋាននគរបាលក្រុងប៉ៃលិន  ដេីម្បី សាកសួរ  មាន ឈ្មោះ ដូច ខាងក្រោម  ៖
ទី ១-ឈ្មោះ  សាំង  វិសឿ  ហៅ  សុី  ភេទប្រុស  អាយុ ១៧ឆ្នាំ  ជនជាតិ ខ្មែរ  មុខរបរ មិន ពិត ប្រាកដ  រស់នៅ ភូមិ ក្បាល ព្រលាន  សង្កាត់ អូរតាវ៉ៅ  ក្រុងប៉ៃលិន  ខេត្តប៉ៃលិន។
ទី២-ឈ្មោះ  រិន  ចំរេីន  ហៅ  រ៉យ  ភេទប្រុស  ១៧ឆ្នាំ  ជនជាតិ ខ្មែរ  មុខរបរ មិន ពិត ប្រាកដ  រស់នៅ ភូមិ ដីក្រហម  សង្កាត់ អូរតាវ៉ៅ  ក្រុងប៉ៃលិន  ខេត្តប៉ៃលិន ។
បើតាមមន្ត្រីសមត្តកិច្ចជំនាញបានបន្តថា
÷ករណីនេះក្រោយ ពី ធ្វើ ការ សាកសួរ ជនសង្ស័យទាំង  ០២ នាក់  បាន ឆ្លើយសារភាព ថាពួកខ្លួន ពិត ជា បាន លួច កាបូប លុយ ទូរស័ព្ទដៃ  និង សម្ភារ:ខាងលេីពិតប្រាកដមែន ។
សមត្តកិច្ចជំនាញបានបន្តទៀតថា÷-ក្រៅ ពី នេះជនសង្ស័យក៏បានសារភាពថា  ពួក ខ្លួន ធ្លាប់ បាន ធ្វើសកម្មភាព ឆក់  ចំនួន  ០៣ករណី ផ្សេងទៀត  នៅស្រុក សាលាក្រៅ  ខេត្តប៉ៃលិន មាន ដូច ខាង ក្រោម ។
១-ថ្ងៃទី ២៨  ខែ មិថុនា  ឆ្នាំ ២០២៣  ជនសង្ស័យ ឈ្មោះ  សាំង  វិសឿ  និង  ជនសង្ស័យ ឈ្មោះ  រិន  ចំរើន  ហៅ  រ៉យ  បាន ធ្វើ សកម្មភាព ភាពឆក់ ទូរស័ព្ទដៃ  ម៉ាក OPPO  ពណ៌ខៀវ  ចំនួន ០១ គ្រឿង  ពី ស្រ្តី ម្នាក់ ដែលកំពង់ជិះម៉ូតូតាមផ្លូវជាតិលេខ៥៧  នៅចំណុចក្បែរផ្លូវចូលទៅវត្តអូររអិល  ស្ថិត នៅ ភូមិ អូររអិល  ឃុំ ស្ទឹងកាច់  ស្រុក សាលាក្រៅ  ខេត្តប៉ៃលិន  បានសម្រេច។ 


២-ថ្ងៃទី ១០  ខែ កក្កដា  ឆ្នាំ ២០២៣  ជនសង្ស័យ ឈ្មោះ  សាំង  វិសឿ  ហៅ  សុី  និង  ជនសង្ស័យ ឈ្មោះ  រិន  ចំរេីន  ហៅ  រ៉យ  បានធ្វើ សកម្មភាព ឆក់ទូរសព្ទ័ដៃ  ចំនួន ០១គ្រឿង  ម៉ាក  IPhone 11promax ពណ៌ទឹក មាស  ពី ស្រ្តី ០២ នាក់  ដែល កំពុង ជិះ ម៉ូតូ តាម ផ្លូវ ជាតិ លេខ ៥៧  នៅ ចំណុច ជិត សាលា បឋម សិក្សា បឹង ព្រលឹត  ស្ថិត នៅភូមិ បឹងព្រលឹត  ឃុំ ស្ទឹងកាច់  ស្រុក សាលាក្រៅ  ខេត្តប៉ៃលិន  បានសម្រេច។
៣-ថ្ងៃទី ១១  ខែ កក្កដា ឆ្នាំ ២០២៣  ជនសង្ស័យ ឈ្មោះ  សាំង  វិសឿ  និង ជនសង្ស័យ ឈ្មោះ  រិន  ចំរេីន  ហៅ  រ៉យ  បានធ្វើ សកម្មភាព ឆក់កាបូបលុយពីស្ត្រីម្នាក់ដែលកំពង់ជិះម៉ូតូ នៅចំណុចផ្លូវចូលអាហារដ្ឋានបឹងបៃតង  ស្ថិត នៅភូមិ អូរឈេីក្រំ  ឃុំ ស្ទឹងកាច់  ស្រុក សាលាក្រៅ  ខេត្តប៉ៃលិន  បានប្រាក់ ចំនួន ២៣០០បាត( ពីរពាន់ បីរយបាតគត់ )និង សៀវភៅ ការ ងារ ជនបរទេស ចំនួន ០១ សន្លឹក ។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន សួរនាំរួច -វត្ថុតាងត្រូវបានដកហូតសរុបរួមមាន ៖
១- ម៉ូតូ របស់ឈ្មោះ រិន ចំរើន ហៅរ៉យ ភេទប្រុស អាយុ១៧ឆ្នាំ ម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០២២ ពណ៌ ក្រហម  ពាក់ផ្លាកលេខ ប៉ៃលិន 1D -8974  ០១គ្រឿង(ម៉ូតូសម្រាប់ធ្វេីសកម្មភាព កន្លងមក)។ 
២-កាបូប ប្រាក់ចំនួន ០២។
៣-ប័ណ្ណ បេីកបរ រថយន្ត ចំនួន ០១ សន្លឹក ។
៤-កាតគ្រីរថយន្ត ចំនួន ០១ សន្លឹក ។
៥-កាតចាក់វ៉ាក់សាំង កូវីដ-១៩ ចំនួន ០១សន្លឹក ។
៦- អត្តសញ្ញាណប័ណ្ណ សញ្ជាតិ ខ្មែរ  ចំនួន ០១ សន្លឹក ។
៧- សៀវភៅ ការ ងារ ជនបរទេស  ចំនួន ០១ សន្លឹក ។ 
-យោង៖ពាក្យបណ្តឹងរបស់ជនរងគ្រោះ សំណូមពរឱ្យសមត្ថកិច្ច អនុវត្តតាមនីតិវិធីច្បាប់។
-ក្រោយពីការស៊ើបអង្កេត និងសាកសួរជនសង្ស័យទាំង០២នាក់ ខាងលើជាមុខសញ្ញាសកម្ម ពាក់ព័ន្ធនឹងករណីលួច ឆក់ ជាច្រើនករណី។
-ករណីខាងលើនេះ សូមគោរពស្នើសុំយោបល់លោក ស្នងការ ឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី។ដោយ,ស សារឿន

Tags

Comment