• Today: December 22, 2024

ដើមពង្រមានអាយុកាលជាង១០០ឆ្នាំរងគ្រោះដោយខ្យល់កន្ត្រាក់រលំត្រូវលើកបញ្ឈនិងដាំឡើងវិញនៅក្នុងបរិវេណវិទ្យាល័យថ្មពួក ស្រុកថ្មពួក!

 

ខេត្តបន្ទាយមានជ័យ៖ ដើមពង្រដែលមានទំហំ៣ឱបមានអាយុកាលជាង១០០ឆ្នាំរងគ្រោះដោយខ្យល់កន្ត្រាក់រលំត្រូវបានលើកបញ្ឈនិងដាំឡើងវិញនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នៅបរិវេណវិទ្យាល័យថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ។

លោក លីវ គុណ មេឃុំថ្មពួកបានប្រាប់ថា៖ កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នៅស្រុកថ្មពួកមានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បណ្តាលប៉ះពាល់២ឃុំនិងខូចខាតផ្ទះសំបែងប្រជាពលរដ្ឋចំនួន១៩០ខ្នងមានអគារសាលារៀន៥ខ្នងត្រូវបានប៉ើងដំបូលនិងដើមឈើជាច្រើនដើមត្រូវបានដួលក្នុងនោះមានដើមពង្រ១ដើមមានអាយុកាលជាង១០០ឆ្នាំត្រូវបានដួលដល់ដីនៅបរិវេណវិទ្យាល័យថ្មពួកផងដែរ។

លោកបានបញ្ជាក់ថា៖ក្រោយដើមពង្រ១ដើមក្នុងបរិវេណវិទ្យាល័យថ្មពួកបានដួលដល់ដីដែលរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងនាមអាជ្ញាធរឃុំនិងលោកគ្រូ.អ្នកគ្រូមាតាបីតាសិស្សបានសម្រេចកាត់មេឃចេញដាំឡើងវិញដើម្បីអភិរក្សទុកឱ្យកូនចៅបានឃើញ។

លោក លីវ គុណ បានបញ្ជាក់ថា៖ដើមពង្រដែលមានអាយុកាលជាង១០០ឆ្នាំត្រូវបានកាត់មែកចេញហើយដាំឡើងវិញ។

ខេត្តបន្ទាយមានជ័យ៖ ដើមពង្រដែលមានទំហំ៣ឱបមានអាយុកាលជាង១០០ឆ្នាំរងគ្រោះដោយខ្យល់កន្ត្រាក់រលំត្រូវបានលើកបញ្ឈនិងដាំឡើងវិញនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នៅបរិវេណវិទ្យាល័យថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ។

លោក លីវ គុណ មេឃុំថ្មពួកបានប្រាប់ថា៖ កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នៅស្រុកថ្មពួកមានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បណ្តាលប៉ះពាល់២ឃុំនិងខូចខាតផ្ទះសំបែងប្រជាពលរដ្ឋចំនួន១៩០ខ្នងមានអគារសាលារៀន៥ខ្នងត្រូវបានប៉ើងដំបូលនិងដើមឈើជាច្រើនដើមត្រូវបានដួលក្នុងនោះមានដើមពង្រ១ដើមមានអាយុកាលជាង១០០ឆ្នាំត្រូវបានដួលដល់ដីនៅបរិវេណវិទ្យាល័យថ្មពួកផងដែរ។

លោកបានបញ្ជាក់ថា៖ក្រោយដើមពង្រ១ដើមក្នុងបរិវេណវិទ្យាល័យថ្មពួកបានដួលដល់ដីដែលរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងនាមអាជ្ញាធរឃុំនិងលោកគ្រូ.អ្នកគ្រូមាតាបីតាសិស្សបានសម្រេចកាត់មេឃចេញដាំឡើងវិញដើម្បីអភិរក្សទុកឱ្យកូនចៅបានឃើញ។

លោក លីវ គុណ បានបញ្ជាក់ថា៖ដើមពង្រដែលមានអាយុកាលជាង១០០ឆ្នាំត្រូវបានកាត់មែកចេញហើយដាំឡើងវិញ

Tags

Comment