• Today: December 22, 2024

បុរសជាព្រានព្រៃជនជាតិភ្នងម្នាក់ ត្រូវបានប៉េអឹមបញ្ជូនទៅសាលាដំបូង ជាប់ចោទប៉ុនប៉ងឃាតកម្ម ប្រើប្រាស់អាវុធខុសច្បាប់ និងបំផ្លិចបំផ្លាញធនធានធម្មជាតិ

មណ្ឌលគិរី៖  បុរសជាជនជាតិភ្នងម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនខ្លួនទៅកាន់តុលាការ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ជាប់ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្មការប្រើប្រាស់ និងរក្សារទុកអាវុធដោយខុសច្បាប់ និងបទបំផ្លិចបំផ្លាញធនធានធម្មជាតិ។ 

 ជនសង្ស័យត្រូវបសនកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។ ជនសង្ស័យមានឈ្មោះ ប៊ីវ លូ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិព្នង មុខរបរកសិករ មានទីលំនៅភូមិអូរជ័រ ឃុំសុខសាន្ត ស្រុកោះញែក ខេត្តមណ្ឌលគិរី។ 

 បុរសព្រានព្រៃសង្ស័យជាប់ពាក់ព័ន្ធករណីដូចខាងក្រោម ៖ ពីបទៈ ប៉ុនប៉ងឃាតកម្ម, បទៈ ការប្រើប្រាស់ និងរក្សារទុកអាវុធដោយខុសច្បាប់ និងបទបំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលបានប្រព្រឹត្ត នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចត្រពាំងក្អើម ក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ 

 ក្រោយពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះចោទប្រកាន់ជនសង្ស័យបានធ្វើសកម្មភាពការបាញ់ប្រហារមកលើជនរងគ្រោះ ០២នាក់ បងប្អូនតែមិនត្រូវដោយខឹងជនរងគ្រោះទាំងពីរនាក់ជាអ្នកប្តឹង និងរាយការណ៍ដល់សមត្ថកិច្ចពីគំរោងការបរបាញ់សត្វព្រៃ និងកាប់បំផ្លាញព្រៃឈើ។ 

 សូមបញ្ជាក់ថា ជនសង្ស័យបានធ្វើសកម្មភាពកាប់បំផ្លាញឈើមានទំហំដី ៥០ម៉ែត្របួនជ្រុងដើម្បីដាក់មងរាយអន្ទាក់ចាប់សត្វស្វាធ្វើអាជីវកម្មជាប្រចាំ 

 សូមរំឭកថា នៅវេលាម៉ោង ៩និង០០នាទី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី និងកម្លាំងស្នាក់ការសន្តិសុខ៧៦៤ ដឹកនាំដោយលោកវរសេនីយ៍ឯក ភោគ ចន្ធី បានចុះទៅចំណុចត្រពាំងថ្ម ស្ថិតនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី ស្រាវជ្រាវករណីកាប់រំលំដើមឈើរាយមោងចាប់សត្វស្វា និងកាន់កាប់អាវុធដោយខុសច្បាប់ និងបាញ់គម្រាមប្រជាពលរដ្ឋ។ 

 ក្រោយមកកម្លាំងជំនាញកំពុងស៊ើបអង្កេតបន្ថែម និងកំណត់បានមុខសញ្ញា រហូតឃាត់ជនសង្ស័យយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់តែម្តង៕

Tags

Comment