• Today: December 22, 2024

ទិញស្រាថ្នាំ ០២លីត្រ ផឹកស៊ីពីរនាក់ ប្តីប្រពន្ធលុះស្រវឹងបង្កជាហិង្សាប្តីវាយប្រពន្ធនឹងគល់ឫស្សី បណ្តាលឱ្យស្លា.ប់ភ្លាមៗ

បាត់ដំបង៖ កម្មករស៊ីឈ្នួលធ្វើចំការឲ្យគេ ០២នាក់ ប្តីប្រពន្ធ បានទិញស្រាថ្នាំ ចំនួន ០២លីត្រផឹកជុំគ្នា រហូតដល់ស្រវឹងធ្លាក់ភ្នែកកើតមានជម្លោះពាក្យសម្តី រួចបុរសជាប្តីបានទាញគល់ឫស្សីវាយទៅលើប្រពន្ធបណ្តាលឲ្យស្លាប់ភ្លាមៗ។ 

 ហេតុការណ៍ករណីឃាតកម្ម បុរសជាប្តីវាយសម្លាប់ប្រពន្ធខាងលើ កើតឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ វេលាម៉ោងប្រមាណ ១និង៣០នាទីរសៀល នៅចំណុចអូរត្រជាក់ចិត្ត ក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់​ដំបង។ 

 បុរសជនសង្ស័យជាប្តីមានឈ្មោះ ជា សុភាព ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់ចាំចំការឲ្យគេ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល បានធ្វើសកម្មភាពទាញយកដំបងឬស្សីវាយយជនរងគ្រោះឈ្មោះ ឆូយ វន ភេទស្រី ជាប្រពន្ធ អាយុ ៤៨ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៣០ដំបង បណ្ដាលឱ្យរបួសពេញដងខ្លួន និងបែកសាច់ស្មងជើងទាំងសងខាងបណ្ដាលឱ្យស្លាប់ភា្លមៗ នៅកន្លែងតែម្តង។ 

 ដោយអនុវត្តតាមបបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការដ្ឋាននគរបាលខេត្ត​បាត់​ដំបង​ លោកវរសេ​នីយ៍ឯក​ សន​ និល​ អធិការន​គរបាលស្រុករតនមណ្ឌល​ បានដឹកនាំកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ចុះទៅធ្វេីការឃាត់ខ្លួន​ជនសង័្ស យជាប្តីនេះយកមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីសាក​សួរ និងកសាងសំណុំរឿងតាមនិតិវិធី។ 

 នគរបាលបានឲ្យដឹងថា បុរសជាប្តី បានរៀបរាប់ថា​ "មុនពេលកើតហេតពួកគេទាំងពីរនាក់ប្តី ប្រពន្ធបានទិញស្រា ០២លីត្រ ផឹកទាំងពីរដល់ស្រវឹងកើតមានជម្លោះ​ពាក្យសម្តារហូតឈាន់ដល់ប្រើអំពើហិង្សាវាយសម្លាប់ប្រពន្ធតែម្តង"។

 បច្ចុប្បន្ន នគរបាលកំពុងរៀបចំក​សាងសំណុំរឿងបញ្ជូនជនសង័្សយ​មកកាន់ការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី​ច្បាប់​។ ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារដែលជាកូនរស់នៅឯស្រុកថ្មគោលចាត់ចែងធ្វេីបុណ្យតាមប្រពៃណី៕

Tags

Comment