• Today: December 22, 2024

សាលក្រមតុលាការផ្តន្ទាទោសមេធាវីម្នាក់ ឲ្យជាប់គុករយះពេល ០២ឆ្នាំ និងបង្គាប់ឲ្យសងជំងឺចិត្ត ៤លានរៀល ពីបទៈ ផ្ដល់សក្ខីកម្មក្លែង និងបរិហារបង្កាច់កេរ្តិ៍ ពាក់ព័ន្ធរឿងដីវត្តគោកបញ្ជាន់

ភ្នំពេញ៖ សាលក្រមតុលាការរាជធាភ្នំពេញ បានសម្រេចផ្តន្ទាទោសលោកមេធាវីការពារក្តីម្នាក់ ឲ្យជាប់ពន្ធនាគាររយះពេល ០២ឆ្នាំ ប៉ុន្តែទោសនោះ ត្រូវព្យួទាំងអស់ ក្រោម​ការ​ចោទប្រកាន់​ពី​បទៈ ផ្ដល់​សក្ខីកម្ម​ក្លែង​ និងបង្គាប់ឲ្យសងជំងឺចិត្តដល់ដើមបណ្តឹង ចំនួន ៤លានរៀល ពី​បទៈ ប​រិ​ហា​រ​បង្កាច់​កេរ្តិ៍​។

 លោក​មេធាវី ផេង ស៊ី​ដេ​ត សាលាដំបូង​រាជធានី​ភ្នំពេញចេញសាលក្រម​ លេខ​១៨៣២ ចុះ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ សម្រេច​ផ្ដន្ទាទោស​ ដាក់​ពន្ធនាគារ​កំណត់​ ០២​ឆ្នាំ តែ​ទោស​នេះ​ត្រូវ​ព្យួរ​ទាំងអស់ ក្រោម​ការ​ចោទប្រកាន់​ពី​បទៈ ផ្ដល់​សក្ខីកម្ម​ក្លែង​ និង​បង្គាប់​ឲ្យ​សងជំងឺចិត្ត​ទៅ​ដើមបណ្ដឹង​ ចំនួន​ ៤​លាន​រៀល​ ពីបទៈ ប​រិ​ហា​រ​បង្កាច់​កេរ្តិ៍​ ដោយបើកផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​ច្បាប់។

ដើមបណ្តឹងក្នុងសំណុំរឿងខាងលើនេះ គឺលោកស្រី ឃី ជឺ ជាអ្នកសារព័ត៌មានអនឡាញ ស្រឡាញ់យុត្តិធម៍ ដោយផ្តើមចេញពីរឿងដីវត្តគោកបញ្ជាន់។

 កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៣ លោក លិ សុខា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៣២៥៧ ចុះ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២ មក​បើក​សវ​ការ​ជា​សាធារណៈ​ដែល​មាន​ជនជាប់ចោទ​ឈ្មោះ ផេង ស៊ី​ដេ​ត ភេទ​ប្រុស អាយុ​ ៤៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ មេធាវី ជាប់ចោទ​ពី​បទ​ ផ្តល់​សក្ខីកម្ម​ក្លែងក្លាយ និង​បទ​បរិ​ហារ​បង្កាច់​កេរ្តិ៍ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២២ តាម​ច្បាប់​បញ្ញា​ត្តិ​ មាត្រា​ ៣១១ និង​ មាត្រា ៥៤៥ នៃ​ក្រមព្រហ្មទណ្ឌ ។

ជនត្រូវចោទឈ្មោះ ផេង ស៊ីដេត ក្នុងសាវនាកានីមុខមន្ត្រីតុលាការសួរដេញដោលលើអង្គហេតុ គឺជនជាប់ចោទបានផ្តល់ចម្លើយប្រាសចាកនឹងសំណួររបស់រចៅក្រមជំនុំជម្រះ និងតំណាងអយ្យការ ដោយយកសំណុំរឿងផ្សេងៗមកអំណះអំណាងទៅវិញ។

 នៅពេលដែលតុលាការសួរថា តើអ្នកណាជាអ្នកធ្វើលិខិតចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានឆ្លើយបំភ្លឺមកតុលាការ ពេលដែលលោកស្រី ឃី ជឺ ប្ដឹងព្រះតេជគុណ សេង ថង រឿងលក់ដីវត្តគោកបញ្ជាន់ដោយលិខិតនោះ បានសរសេរចោទប្រកាន់មកលើលោកស្រី ឃី ជឺ ថាជាអ្នកលោភលន់ចង់បានដីវត្ត និងចោទថា ឈ្មោះ ឃី ជឺ ជាអ្នកស្នើសុំចុះបញ្ជីយកដីវត្តជាកម្មសិទ្ធិផ្ទាល់ខ្លួន។

 លោកមេធាវី ផេង ស៊ីដេត បានឆ្លើយថា ខ្លឹមសារលិខិតបំភ្លឺនោះ ជាឆន្ទៈរបស់ព្រះសង្ឃ សេង ថង ទៅវិញ ដូច្នោះ គឺផ្ទុយពីខ្លឹមសារក្នុងលិខិតបំភ្លឺដាក់ជូនតុលាការទាំងស្រុង ។ 

 ចុងបញ្ចប់លោកចៅក្រមជំនុំជំរះ ក្នុងរឿងក្ដីនេះ បានលើកឡើងថា ភាពខុសឆ្គង និងការចោទប្រកាន់គេដោយពុំមានមូលដ្ឋានត្រឹមត្រូវ នេះហើយទើបលោកស្រី ឃី ជឿ ប្ដឹង ព្រោះជនដែលស្នើសុំចុះបញ្ជីដីវត្តគោកបញ្ជាន់ មិនមែនលោកស្រីឃី ជឺ ដូចក្នុងលិខិតបំភ្លឺរបស់លោកមេធាវីទេ។

 ចំណែកលោកស្រី ឃី ជឺ បានស្នើសុំឲ្យតុលាការវិនិច្ឆ័យលើសំណុំរឿងនេះ ទៅតាមច្បាប់បានជាចៅក្រមជំនុំជំរះប្រកាសសាលក្រមផ្ដន្ទាទោសលោកមេធាវី ផេង ស៊ីដេត ដាក់ពន្ធនាគារកំណត់២ឆ្នាំ តែទោសត្រូវព្យួរ និងបង្គាប់សងជំងឺចិត្តដល់ដើមបណ្ដឹងរដ្ឋប្បវេណី ចំនួន ៤លានរៀល ក្រោមការចោទប្រកាន់ពីបទៈ ផ្ដល់សក្ខីកម្មក្លែង៕

Tags

Comment