• Today: December 22, 2024

អាវុធហត្ថរាជធានីភ្នំពេញ ត្រៀមកម្លាំង និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបិទយុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧!


ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបិទយុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដោយត្រៀមលក្ខណៈគ្រប់គ្រាន់ទាំងកម្លាំង និងមធ្យោបាយ ដើម្បីដោះបញ្ហាដែលកើតមានដោយយថាហេតុផ្សេងៗ។


   ការប្រជុំផ្សព្វផ្សាយផ្នែកការខាងលើ ធ្វើឡើងនៅរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ  ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចផងដែរ។ 
   លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់ នាយ-នាយរងអាវុធហត្ថ ដែលទទួលដឹកនាំតាមបណ្តាគោលដៅទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និងកម្លាំងប្រតិបត្តិការ ដើម្បីសម្រេចនូវបេសកកម្មខាងមុខនេះឲ្យខាងតែបាន។ 
    លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានផ្តាំផ្ញើដល់កម្លាំងអាវុធហត្ថដែលចូលរួមប្រជុំទាំងអស់ពេលត្រលប់ទៅវិញត្រូវដាស់តឿន ក្រើនរំលឹក ដល់កម្លាំងក្រោមឱវាទរៀងៗខ្លួន ក៏ដូចជា មិត្តភក្តិ បងប្អូនសាច់ញាតិទាំងអស់ ឲ្យទៅចូលរួមបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អក្នុងសង្គមកុំបីខាន៕


Tags

Comment