• Today: December 22, 2024

បង្ហាញមុខ​ជនដៃដល់​ ដែលប្រេីកាំបិតកាប់ទៅលើបុរសម្នាក់បំណងសម្លាប់តែមិនស្លាប់ និងត្រៀមបញ្ជូនខ្លួន​ទៅតុលាការ​

ខេត្ត​បាត់ដំបង៖ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅថ្ងៃសៅរ៍ទី​២៥​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញមុខជនដៃដល់ម្នាក់​ ដែលប្រេីកាំបិតកាប់ទៅលើបុរសម្នាក់​ បំណងសម្លាប់តែមិនស្លាប់ ត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ 

ប្រភពដដែលបន្តថា​ ករណីឃាតកម្មមិនបានសម្រេច​ខាងលេីនេះ​ (ប្រើកាំបិតប្រឡាយកាត់) បានកើតឡើង​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង០០នាទី នៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ 

បេីតាមការ​បញ្ជាក់ពី​លោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ បានឱ្យដឹងថា​ ដោយមានការសម្របសម្រួលនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល  ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឆាន ឆើត ហៅ​ ឆាត ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពប្រើប្រាស់កាំបិតប្រឡាយកាត់ កាប់ហើយកាប់ទៀត លើជនរងគ្រោះម្នាក់ឈ្មោះ ផា ផុន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បណ្ដាលឲ្យរបួសធ្ងន់ ចំលើករខាងឆ្វេងប្រវែង ១០សង់ទីម៉ែត្រ ជម្រៅ២.៥០សង់ទីម៉ែត្រ និងកដៃខាងឆ្វេងប្រវែង ១០សង់ទីម៉ែត្រ ជម្រៅ០.៣០សង់ទីម៉ែត្រ។ 

បច្ចុប្បន្នជនរងគ្រោះ កំពុងសំរាកនៅមន្ទីរពេទ្យពពីរ​ ខេត្តបាត់ដំបង។ ក្រោយឃាត់ខ្លួន​ សមត្ថកិច្ចបានធ្វើការសាកសួរចំពោះមូលហេតុ នៃករណីឃាតកម្មនេះ ដែលតាមចម្លើយជាបឋមជនសង័្សយបានឆ្លើយថា មូលហេតុដែលខ្លួនប្រព្រឹត្តិបែបនេះ ក្នុងគោលបំណងចង់ឱ្យជនរងគ្រោះស្លាប់តែមិនបានសំរេច។ 

បច្ចុប្បន្ន​សមត្ថកិច្ចនគរបាលជំនាញ​ ត្រៀមបញ្ជូនខ្លួន​ជនដៃដល់រូបនេះ​ ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕

Tags

Comment