• Today: December 22, 2024

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ រួចរាល់នៅការិយាល័យបោះឆ្នោត សាលាបឋមសិក្សា សម្ដេចតា នៅក្នុងក្រុងកំពត


(កំពត) ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងភរិយាលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន និងក្រុមគ្រួសារ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ រួចរាល់ នៅការិយាល័យលេខ០៨៨៥ នៅសាលាបឋមសិក្សា សម្ដេចតា ដែលស្ថិតនៅក្នុងសង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពតនាព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។


   សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ អាណត្តិទី៧ នីតិកាលទី៧ ខែកក្កដាឆ្នាំ២០២៣នេះ មានការិយាល័យ២៣,៧៨៩ការិយាល័យនេះ ដែលប្រជាពលរដ្ឋមានសិទ្ធិទៅបោះឆ្នោតដែលមានចំនួន៩,៧១០,៦៥៥នាក់។
   សូមជំរាបថាក្នុងការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រអាណត្តិទី៧នេះ មានគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងមានចំនួន១៨។
នៅជាមួយគ្នានេះដែរខេត្តកំពត ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ មានចំនួន៤២០,៥៤៨នាក់ ស្រី២៣១,០៤២នាក់។សូមជម្រាបថាខេត្តកំពតមានការិយាល័យបោះឆ្នោតសរុបចំនួន ១,០៥៤ការិយាល័យ។
   មានអ្នកសង្កេតការណ៍ជាតិសរុប ៦,៣០០នាក់ ស្រី២,៨២៩នាក់ មកពីអង្គការ និងសមាគមន៍ចំនួន២០។និងប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតដែលមានចំនួន ៤២១,១១៩នាក់។

   មានគណបក្សនយោបាយចំនួន៥ ដែលឈរឈ្មោះសម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ដែលមានចំនួន០៥ គណបក្សនយោបាយ រួមមាន ទី១ គណបក្សប្រជាជនកម្ពុជា ទី២ គណបក្សខ្មែររួបរួមជាតិ ទី៣ គណបក្សហ៊្វុនស៊ិនប៉ិច ទី៤ គណបក្សឯកភាពជាតិខ្មែរ ទី៥ គណបក្សកម្លាំងប្រជាធិបតេយ្យ។(សឹង រ៉ាត់)

Tags

Comment