• Today: December 22, 2024

កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសស្ដីពីការប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យគុណភាពផ្លូវ (FWD Calibration and Ground Penetration Radar) ដោយគ្រូឯកទេសមកពីប្រទេសចិន ក្រុមការងារបច្ចេកទេស TBT


ទីស្ដីការក្រសួង៖ ព្រឹកថ្ងៃអង្គារ ៨ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបើកវគ្គណ្ដុះបណ្ដាលជំនាញបច្ចេកទេសស្ដីពីការប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យគុណភាពផ្លូវ (FWD Calibration and Ground Penetration Radar) រៀបចំដោយក្រុមការងារបច្ចេកទេស TBT មកពីប្រទេសចិន ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសក្រសួងជាច្រើនរូប។


   វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងការប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យគុណភាពផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាព ជាពិសេស ដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់មន្ត្រីឱ្យយល់ដឹងកាន់តែច្បាស់ថែមទៀត ក្នុងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសផ្លូវថ្នល់ ស្របតាមតម្រូវការស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា៕

Tags

Comment