• Today: December 22, 2024

នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ ចាត់ទុកថា “ការបោះឆ្នោតសកលនៅកម្ពុជាឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ បរិយាបន្ន តម្លាភាព ស្រមតាមបទដ្ឋានច្បាប់ជាធរមាន និងអនុលោម តាមស្តង់ដារអន្តរជាតិ”

ភ្នំពេញ៖ ឯកឧត្តម Nuno Gomes Nabiam នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ ចាត់ទុកថា ការបោះឆ្នោតសកលឆ្នាំ២០២៣នៅកម្ពុជា បានធ្វើឡើងតាមបទដ្ឋានច្បាប់ជាធរមាន និងអនុលោម តាមស្តង់ដារអន្តរជាតិ ហើយការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ បរិយាបន្ន តម្លាភាព និង ក្នុងបរិយាកាសសន្តិភាព។ 

 យោយតាមសេចក្តីការណ៍របស់ឯកឧត្តម Nuno Gomes Nabiam នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ ដែលបណ្តាញសារព័ត៌មាន msj ទទូលបាននៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា ផ្អែកទៅលើការសង្កេតការណ៍ដែលបានធ្វើឡើង និងព័ត៌មានដែលយើងទទួលបានតាមមធ្យោបាយផ្សេងៗ (បេសកកម្មការទូត ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នមានសមត្ថកិច្ច) យើងអាចសន្និដ្ឋានបាន ថា ការបោះឆ្នោតសកលឆ្នាំ២០២៣នៅកម្ពុជា បានធ្វើឡើងតាមបទដ្ឋានច្បាប់ជាធរមាន និងអនុលោម តាមស្តង់ដារអន្តរជាតិ ហើយការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ បរិយាបន្ន តម្លាភាព និង ក្នុងបរិយាកាសសន្តិភាព។ 

 ក្នុងសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ បានបញ្ជាក់ទៀតថា ដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសុវត្ថិភាព ដែលអាចទុកចិត្តបាន និងមិនមានការតវ៉ាលើនីតិវិធីនានា ដែលអាចចោទសួរអំពីតម្លាភាព និងការពិតនៃការបោះឆ្នោត ដូចជាការធ្វើទុក្ខបុក ម្នេញផ្នែកនយោបាយ ឬ ការប្រើអំពើហិង្សាលើបុគ្គល ឬការបង្ខិតបង្ខំបង្គាប់បញ្ជាណាមួយនោះទេ។ 

 ឯកឧត្តម Nuno Gomes Nabiam បានបញ្ជាក់ថា ក្នុងនាមជាអ្នកសង្កេតការណ៍នដំណើរការនេះខ្ញុំបានកត់សម្គាល់ពីសន្តិភាព និងសណ្ដាប់ធ្នាប់ ដែលការបោះឆ្នោតនេះបានប្រព្រឹត្តទៅ។ ការបោះឆ្នោតនេះបានអនុវត្តយ៉ាងទូលំទូលាយស្របតាមនីតិ វិធីច្បាប់ ដែលបង្ហាញពីវិជ្ជាជីវៈ និងឯករាជ្យភាពរបស់ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ។ ពិតណាស់យើងខ្ញុំសូមអបអរសាទរដល់ប្រជាជនកម្ពុជា ជាពិសេសអាជ្ញាធរ ស្ថាប័ន និងប្រជាពលរដ្ឋដែលបានចូលរួម បោះឆ្នោត សូមឱ្យប្រជាជនកម្ពុជា រក្សាបាននូវភាពរីកចម្រើន ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍រៀងទៅ។ 

 សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Nuno Gomes Nabiam នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋហ្គីណេប៊ីសា បានដឹកនាំគណៈប្រតិភូដែលអមដំណើរធ្វើជាសាក្សី និងសង្កេតការណ៍ទាក់ទងនឹង ការបោះឆ្នោតសកលនៅកម្ពុជា នៅឆ្នាំ២០២៣នេះ៕

 

Tags

Comment