• Today: December 22, 2024

ដំណឹងល្អ! សាលាកូរ៉េមួយ មានបំណងបើកមន្ទីរពេទ្យចល័ត តម្លៃ ៣៧លានដុល្លារ ដើម្បីពិនិត្យ ព្យាបាលជំងឺ ដល់បងប្អូនប្រជាពលរដ្ឋ ខេត្តកំពង់ស្ពឺ ដោយមិនយកកម្រៃ

កំពង់ស្ពឺ៖ ពិតជាដំណឹងល្អបំផុត សម្រាប់ប្រជាពលរដ្ឋ ក្នុងទឹកដីនៃខេត្តកំពង់ស្ពឺ ដោយសាលារបស់ប្រទេសកូរ៉េមានឈ្មោះថា university collec of medicine បានបំណងបើកមន្ទីរចល័យ ដើម្បីពិនិត្យ និងព្យាបាលជំងឺដល់បងប្អូនប្រជាពលរដ្ឋដោយយកកម្រៃ។

 លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធបានជួបសំណែងការគួរសម និងពិភាក្សាការងារជាមួយក្រុមសាស្ត្រាចារ្យ និងគ្រូពេទ្យជំនាញរបស់សាលា university collec of medicine លើគម្រោងបើកមន្ទីរពេទ្យចល័ត និងគាំទ្រាំយ៉ាងពេញទំហឹងតែម្តង។

 លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ខ្ញុំសូមថ្លែងអំណរគុណចំពោះកូរ៉េ university collec of medicine ដែលមានបំណងបើកមន្ទីរពេទ្យចល័ត ដើម្បីពិនិត្យ ព្យាបាលជំងឺ ដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដោយមិនយកកម្រៃ។ 

 លោក វ៉ី សំណាង ក៏បានបញ្ជាក់ផងដែរថា គម្រោងនេះត្រូវចំណាយថវិកាសរុបអស់ប្រមាណជាង ៣៧លានដុល្លារសហរដ្ឋអាមេរិក

 

Tags

Comment