• Today: December 22, 2024

កម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស


ភ្នំពេញ៖ មន្រ្តីជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន ២នាក់ ត្រូវបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង២២ និង៣០នាទី មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃជនបរទេស មិនបានសម្រេច) ស្ថិតនៅចំណុចផ្លូវ១៣០ កែង១៣ ភូមិ២ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។ 


   មន្ត្រីដដែលបន្តថា ជនសង្ស័យចំនួន០២នាក់នេះ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាClick មកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃទៅលេីជនជាតិបរទេសម្នាក់កំពុងធ្វើដំណើរថ្មើរជើង ភ្លាមនោះជនរងគ្រោះ និងប្រជាពលរដ្ឋដែលបានឃើញក៏ស្រែកឆោឡោ គាប់ជួនកម្លាំងក្រុមប្រដេញរបស់ផ្នែកយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍ទាំង១១ កំពុងជិះល្បាតតាមបណ្តាភូមិសាស្ត្រក្នុងខណ្ឌ ដើម្បីបង្ការ បង្រា្កប និងទប់ស្កាត់បទល្មើស បានលឺក៏ធ្វើការប្រដេញតាមចាប់ និងឃាត់ខ្លួនជនសង្ស័យទាំង០២នាក់បានភ្លាមៗតែម្តង។
ក្នុងវិធានការជំនាញ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ ដើម្បីជាន់យកចម្លើយរកអត្តសញ្ញាណ នៃការប្រព្រឹត្តសកម្មភាពកន្លងមក និងបក្សពួក។  ចំពោះមុខកម្លាំង នៃការអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបានទាំង១១ នៅតែបន្តសកម្មភាពសហការធ្វើការល្បាត ពួនស្ទាក់ ដើម្បីបង្ការ បង្ក្រាប ទប់ស្កាត់បទល្មើស ជាប់ជាប្រចាំ៕

Tags

Comment