• Today: December 22, 2024

អាជ្ញាធរខេត្តកែបបានផ្អាកចរាចរណ៍ផ្លូវជាតិ លេខ ៣៣អា ចាប់ពីរង្វង់មូលសេះស ត្រូវ បាន មន្ទីរសាធារការនិងចេញ ស្តីពី ការផ្អាក ជា បណ្តោះអាសន្ន ដោយសារ ជំនន់ ទឹកភ្លៀង ហូរ កាត់

(កែប) នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣នេះមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកែបបានចេញសេចក្តីជូនដំណឹងដល់សាធារណជនបានជ្រាប ដោយសារ ភ្លៀង ធ្លាក់ជាប់ៗ គ្នា ជាច្រើន ថ្ងៃ បង្ក ឲ្យ មាន ជំនន់ ទឹកភ្លៀង ហូរ កាត់ ផ្លូវជាតិ លេខ  ៣៣អា ចាប់ពីរង្វង់មូលសេះស  ឆ្លងកាត់តាមឆ្នេរលេងទឹករហូតដល់ទីប្រជុំជនផ្សារដំណាក់ចង្អើរដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកែប ត្រូវបាន ផ្អាក ជា បណ្តោះអាសន្ន ចំពោះឃានយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេង៣៣អា  ក៏ដូចជាប្រជាពលរដ្ឋ ដែល ត្រូវ ធ្វើដំណើរ តាមផ្លូវ ជាតិលេខ៣៣អានេះ។


សូមជម្រាបជូនដូចខាងលើ នេះ ជា ការ លើកឡើង របស់ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកែប។
មន្ទីរសាធារណការបានចេញសេចក្តីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋអ្នកដែលប្រើឃានយន្តគ្រប់ប្រភេទដោយសារស្ថានភាព ទឹកភ្លៀង បាន ធ្លា ក់ជាប់ៗ គ្នា ប៉ុន្មាន ថ្ងៃនេះ ធ្វើ ឲ្យ មាន ជំនន់ ទឹកភ្លៀង ហូរ កាត់ ផ្លូវជាតិ លេខ  ៣៣អា ជាប់ ព្រំប្រទល់ រវាងខេត្តកែបនិងខេត្តកំពត។
សូមបញ្ជាក់ដែរថា និងជម្រាប ដល់ ពុក ម៉ែ អ៊ំ ពូមមីង បងប្អូន កូនក្មួយ ដែល មានបំណងចង់ធ្វើដំណើរតាមផ្លូវជាតិ លេខ ៣៣អា សូម មេត្តារក ផ្លូវ វាង បណ្ដោះអាសន្ន សិន ជាពិសេស ដោយសារ មូលហេតុ ដោយ ជំនន់ ទឹកភ្លៀង បាន បណ្ដាលឱ្យ លិច ផ្លូវជាតិ លេខ ៣៣អា ចាប់ពីរង្វង់មូលសេះស មាន កម្ពស់ ហូរ កាត់ លើផ្លូវ តែម្តងសូមមេត្តាកាត់តាមឆ្នេរលេងទឹករហូតដល់ពីប្រជុំជនផ្សារដំណាក់ចង្អើរ។
ដូច្នេះមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកែបបានចេញសេចក្តីជូនដំណឹងដល់ អ្នកដែលធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ លេខ ៣៣អានេះ ទាំងឃានយន្តដឹកជញ្ជូនគ្រប់ប្រភេទធុនធ្ងន់ទាំងអស់សូមមេត្តាផ្អាកបណ្ដោះអាសន្នសិន។
មន្ទីរសាធារណការខេត្តកែប បាន បញ្ជាក់ ថា ការផ្អាកចរាចរណ៍ ជាបណ្ដោះអាសន្ន ផ្លូវជាតិ លេខ ៣៣អានេះ គឺ ដើម្បី ការពារ កុំ ឲ្យ ខូចខាត ផ្លូវខ្លាំងពេក ព្រោះ កាលណា ទឹកជំនន់ ហូរ កាត់លើផ្លូវ បែបនេះ និងធ្វើ ឲ្យ ជ្រាយ គ្រឹះ ផ្លូវ បើ មាន ឡាន ធំ ទៅ វា អាច បប៉ះពាល់ហើយកុំធ្វើ ឲ្យ ខូច ដល់ ផ្លូវខ្លាំងពេកបន្ថែមទៀត។(សឹង រ៉ាត់)

Tags

Comment