• Today: December 22, 2024

តុលាការសម្រេចឃុំខ្លួនជនសង្ស័យ ចំនួន ០២នាក់ ក្រោមចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ»

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនសង្ស័យ ចំនួន ០២នាក់ ក្រោមបទចោទប្រកាន់ពីបទៈ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម​ និងបទប្រមាថ។

 លោក ហុក ពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ជនត្រូវចោទទាំង ០២រួប រួមមាន៖

 ទី១- ជនត្រូវចោទឈ្មោះ ឌី សូរនាត ភេទស្រី កើតថ្ងៃទី១៣ ខែធ្នូឆ្នាំ១៩៨៤ ជនជាតិខ្មែរ ទីកន្លែងកំណើត នៅភូមិទី៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ទីលំនៅមុនពេលឃាត់ខ្លួននៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 ទី២- ជនត្រូវចោទឈ្មោះ តី អ៊ួក ភេទប្រុស កើតថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៩៣ ជនជាតិខ្មែរ សាសនាព្រះពុទ្ឋ ទីកនែ្លង កំណើតនៅឃុំស្នាយអញ្ចិត ស្រុកជុំគីរី ខេត្តកំពត ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 ជនត្រូវចោទត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លូនជាបណ្តោះអាស្នកននុងពន្ធនាគារ (ម២) ដោយដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទៈ ញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង បទប្រមាថ ប្រព្រឹត្តនៅចំណុចប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្សំទោសតាម បញ្ញត្តិមាត្រា ៤៨៤មាត្រា ៤៩៥ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ ។

 សូមជម្រាបថា ជនត្រូវចោទទាំង ០២នាក់ បានប្រប្រឹត្តបទល្មើសញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម​ និងបទប្រមាថ ទៅលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីថ្មី នាថ្ងៃអនាគត់។

 បច្ចុប្បន្ន ជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅពន្ធនាគារ ដើម្បីឃុំខ្លួនជាបណ្តោះអាសន្នរួចរាល់ហើយ៕

Tags

Comment