• Today: December 22, 2024

មុខសញ្ញាចាស់ទេីបចេញពីពន្ធនាគារ និងបានធ្វេីសកម្មភាពឆក់ ចំនួន ០២ដង ត្រូវកម្លាំងជំនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វេីការឃាត់ខ្លួន

ភ្នំពេញ៖ មុខសញ្ញាជនសង្ស័យ ចំនួន ០២នាក់ ទើបចេញពីពន្ធនាគារមិនកែខ្លួនចេញធ្វើសកម្មភាពឆក់បានសម្រេច ០២លើក ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបង្ក្រាប។ប្រភពប័ត៌មានបានឲ្យដឹងថា ករណីទី០១​ កើតឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១០និង០០នាទី​ បានធ្វេីសកម្មភាពឆក់ខ្សែកពីបុរសម្នាក់ កំពុងឈប់ម៉ូតូខ្ចប់គុយទាវ​ បានសម្រេច​ នៅចំណុច​មុខហាងគុយទាវ អង្គរជុំ​ ដែលស្ថិតនៅផ្លូវលេខ​៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យ​បានធ្វេីសកម្មភាពរួច​ ក៏បានយកខ្សែក​ ទៅលក់នៅតូប ០១កន្លែង​ ក្នុងផ្សារឈូកមាស​ បានប្រាក់ ចំនួន​ ៧៥០$​

 ករណីទី០២ កើតឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣​ វេលាម៉ោង ២២និង៣០នាទី​ បានធ្វេីសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះកំពុងជិះម៉ូតូបានសម្រេចនៅចំណុចផ្លូវ​លេខ ២៦៥ កែងផ្លូវលេខ ១៥០​ ក្នុងសង្កាត់ទឹកល្អក់ទី២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំពោះ​ សម្ភារៈក្នុងកាបូបមាន​ ទូរសព្ទម៉ាក​ អាយហ្វូន​ ១៣​ ពណ៌ផ្កាឈូក​ និងបានយកទៅលក់បុរសម្នាក់​ បានប្រាក់ ចំនួន​ ៤៨០$​

 ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ​ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យ​ និងមានការចូលរួមសហការពីលោក​ វរសេនីយ៍ទោ​ ប៊ុត​ សុីម៉េង​ បានធ្វេីការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ទេីបកំណត់មុខសញ្ញាបានរហូតឈានដល់ថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០២៣​ វេលាម៉ោង ២៣និង៤០នាទី​ត្រង់ចំណុច​ផ្លូវ​លេខ១៧២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ក៏បានប្រទះឃេីញជនសង្ស័យខាងលេី​ និងបានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុវណ្ណ​ ឧត្តមរង្សី ហៅ​តួ ភេទប្រុស​ អាយុ ២៨ឆ្នាំ​។

 សំភារះដកហូត ម៉ូតូម៉ាក​ ហុងដាឃ្លីក ពណ៌ខ្មៅ​​ ពាក់ស្លាកលេខ​ ភ្នំពេញ​1KA-2583 មិនប្រក្រតី។

 បន្ទាប់ពីកម្លាំងជំនាញបានធ្វេីការសាកសួរ​ ជនសង្ស័យខាងលេីរួចមក​ ជនសង្ស័យក៏បានសារភាពថា ពិតជាបានធ្វេីសកម្មភាពឆក់ខ្សែក​ និងកាបូបពីជនរងគ្រោះទាំងពីរនាក់ពិតប្រាកដមែន​។

 កម្លាំងជំនាញបាននាំជនសង្ស័យខាងលេី​ ទៅចង្អុលបង្ហាញតូប​ ០១កន្លែង​ ក្នុងផ្សារឈូកមាស​ ដែលខ្លួនបានយកខ្សែក​ ទៅលក់​ ដេីម្បីកម្លាំងជំនាញទៅដកហូតខ្សែក​ យកមកប្រគល់ជូនជនរងគ្រោះវិញ​ ប៉ុន្តែខ្សែរកខាងលេី​ ត្រូវបានម្ចាស់តូបរំលាយជាដុំលោហៈធាតុ​ ពណ៌លឿងបាត់ទៅហេីយ​ ប៉ុន្តែម្ចាស់តូបសូមប្រគល់​ដុំលោហៈធាតុ​ ពណ៌លឿង​ ទម្ងន់ចំនួន ០១តម្លឹង​ មកឲ្យសមត្ថកិច្ចដេីម្បីចាត់ការតាមនីតិវិធីច្បាប់។ បន្ទាប់ពីធ្វេីការដកហូតរួចមក​ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានធ្វេីការប្រគល់ជូនដុំលោហៈធាតុ​ ពណ៌លឿង​ ទម្ងន់០១តំឡឹង​ ទៅអោយជនរងគ្រោះវិញ​។ 

 បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលេី​ ការិយាល័យកំពុង​បញ្ជូន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមនីតិវិធី៕

Tags

Comment