• Today: December 22, 2024

អាជ្ញាធរខេត្តរតនគិរី ប្រាប់ឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេស្រែពក និងទន្លេសេសានឲ្យមានការប្រុងប្រយ័ត្នខ្ពស់បញ្ហាទឹជំនន់


រតនគិរី៖ អាជ្ញាធរខេត្តរតនគីរី បានជម្រាបជូនប្រជាពលរដ្ឋ ដែលរសនៅដែលរសនៅតាមដងទន្លេស្រែពក និងទន្លេសេសាន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ អំពីបញ្ហាទឹកជំនន់ ព្រោះអាកាសធាតុប្រែប្រួលភ្លៀងធ្លាក់រាល់ថ្ងៃអាចបង្កឲ្យទឹកទន្លេហក់ឡើងហើយស្ថានភាពបច្ចប្បន្ននៃកម្ពស់ទឹកទន្លេជិតដល់កម្រិតកម្ពស់ប្រកាសអាសន្ន។
   នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ អាជ្ញាធរខេត្តរតគិរី បានសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់អមទន្លេទាំង២ ឲ្យបានជ្រាបថា តាមការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម និងការផ្ដល់ព័ត៌មានពីគណៈកម្មការទន្លេមេគង្គ អំពីបរិមាណទឹកភ្លៀង និងធ្លាក់នៅតាមតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ និងដៃទន្លេនានា ដែលអាចបង្កឲ្យទឹកទន្លេហក់ឡើងព្រមទាំងស្ថានភាពបច្ចប្បន្ននៃកម្ពស់ទឹកទន្លេស្រីពកដោយជិតដល់កម្រិតកម្ពស់ប្រកាសអាសន្ន (១២.៥០ម៉ែត្រ) និងទន្លេសេសាន (៨.៥០ម៉ែត្រ) ដែលអាចបង្កជាទឹកជំនន់រហ័ស។
   ដើម្បីបញ្ឈៀសនូវការខូចខាតបាត់បង់ និងគ្រោះថ្នាក់ផ្សេងៗ រដ្ឋបាលខេត្តរតនគីរី សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស អ្នកដែលរស់នៅតាមបណ្ដោយទន្លេស្រែពក និងទន្លេសេសាន ដូចខាងក្រោម ៖
- ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ទទួលខុសត្រូវក្នុងគ្រួសាររៀងៗខ្លួន ត្រៀមរៀបចំទុកដាក់សម្ភារៈឯកសារសំខាន់ៗសត្វពាហនៈ មធ្យោបាយស្បៀងអាហារ។
-សាកសួរនិងទំនាក់ទំនងអំពីទីទួលសុវត្ថិភាព ដែលនៅជិតបំផុតជាមួយអាជ្ញាធរមូលដ្ឋាន។
-ថែរក្សាទឹកស្អាតទុកនិងស្បៀងអាហារនៅកន្លែងដែលមានសុវត្ថិភាព។
-ហាមក្មេងៗកុំឲ្យលេងក្បែរទឹកជៀសវាងករណីលង់ទឹកផ្សេងៗ។
-ប្រុងប្រយ័ត្នចំពោះសត្វអសិរពឺស ចរន្តអគ្គិសនី និងតំបន់ដែលអាចមានគ្រោះថ្នាក់។
-សូមថែរក្សាអ្នកដែលងាយរងគ្រោះអាចរងផលប៉ះពាល់នៅក្នុងសហគមន៍។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកដែលរស់នៅតាមបណ្ដោយទន្លេស្រែពក និងទន្លេសេសាន្តទទួលជ្រាបជាព័ត៌មាន និងមានស្មារតីទទួលខុសត្រូវខ្ពស់ យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុវត្ថិភាពសុខុមាលភាព មិនដឹងជៀសវាងការខូចខាត បាត់បង់ក៏ដូចជាគ្រោះថ្នាក់ផ្សេងៗ៕

Tags

Comment