• Today: December 22, 2024

Update: អគ្គិភ័យបានឆាប់ឆេះបន្ទប់ឡៅតឿ ក្នុងលំនៅដ្ឋាន លោកមេធាវី សារី វណ្ណា បង្កឱ្យការភ្ញាក់ផ្អើល ប៉ុន្តែសំណាងល្អទប់ស្កាត់ទាន់ពេល និងគ្មានមនុស្សរងគ្រោះថ្នាក់ឡើយ

 

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះបន្ទប់ឡៅ ក្នុងនៅដ្ឋានរបស់លោកមេធាវី ០១កន្លែងទាំងព្រឹកបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ភ្លាមៗនោះកម្លាំងសមត្ថកិច្ចក្រុមអន្តរាគមបង្ការ និងពន្លត់សង្គ្រោះអគ្គិភ័យបានចេញប្រតិបត្តិការជួយបាញ់ពន្លត់ទាន់ពេលវេលាមិនរាលដាលខ្លាំង ឬបង្កជាមហន្តរាយដល់ធ្ងនធ្ងរឡើយ និងគ្មានមនុស្សរងគ្រោះថ្នាក់ឡើយ។

 ករណីគ្រោះអគ្គិភ័យខាងលើ កើតឡើងនៅវេលាម៉ោង ០៦និង៣០នាទីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នេះ ស្ថិតនៅផ្ទះលេខ ២៤៨ តាមផ្លូវបេតុង ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សារី វណ្ណា ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេធាវី ស្នាក់នៅភូមិ-សង្កាត់កើងហេតុ។

 នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ បង្កឱ្យឆេះខួចខាតឆេះបន្ទប់ជាន់ឡៅតឿ ចំនួន ០១បន្ទប់ រួមទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់មួយចំនួន និងងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ជាប្រភេទសំណង់ថ្មបេតុង ទំហំ ០៥ម៉ែត្រគុណ២០ម៉ែត្រ។ ចំពោះមូលហេតុបង្កឱ្យមានកើតមានអគ្កិភ័យ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

 សមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើនេះ កងកម្លាំងបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តអគ្គិភ័យ ចំនួន ០៧គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០៥ រថយន្ត ស្មើរនឹង ២០ម៉ែត្រគូប និងរថយន្តជំនួយរបស់សាលាខណ្ឌឬស្សីកែវ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០១រថយន្ត ស្មើនឹង ០៤ម៉ែត្រគូប ។

 សូមបញ្ជាក់ថា ករណីគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ច បានចុះអន្តរាគមទាន់ពេលវេលា គឺមិនបណ្តាលឱ្យខួចខាតធ្ងន់ធ្ងរ ឬបង្កឱ្យុំមានមនុស្សរងគ្រោះថ្នាក់ឡើយ៕

Tags

Comment