• Today: December 22, 2024

គណៈកម្មការរៀបចំការបោះឆ្នោតបានសន្តិបាត បង្ហាញថាបង្ហាញថាខេត្តកែប ការបោះឆ្នោតនីតិកាលទី៧នេះមានលទ្ធផលល្អ ខណៈពលរដ្ឋចេញមកបោះឆ្នោតច្រើនលើសលប់


(កែប)កាលពីរសៀលថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៣ លោក គីវ សាឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប បានលើកឡើងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ២០២៣ នៅក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបនៅសាលាខេត្តកែបនារសៀលថ្ងៃទី ៤ សីហា។
    ដំណាក់កាលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានដំណើរការប្រព្រឹត្តទៅដោយរលូន ប្រកបដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព មានសុវត្ថិភាពពេញលេញ និងមានប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតចំនួន ២៥.៩២២នាក់ ស្មើនឹង ៩១,៩៣% ពុំមានការប្តឹងតវ៉ា ឬប្តឹងជំទាស់ឡើយ។ 
   លោក គីវ សាឌុំ លើកឡើងថា ភាពជោគជ័យទាំងនេះ ជាសក្ខីភាពមួយបញ្ជាក់ឱ្យឃើញនូវការសហការគាំទ្រអស់ពីកម្លាំងកាយចិត្ត និងសម្ភារ របស់ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អស់លោក លោកស្រី ដែលជាមន្ត្រីនៃគណៈកម្មការរៀបចំការបោះឆ្នោតតាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ការិយាល័យបោះឆ្នោត។

   នៅក្នុងឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍លើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ នេះមានគណបក្សនយោបាយដែលបានចុះបញ្ជីនៅមណ្ឌលបោះឆ្នោតខេត្ត មានចំនួន១០គណបក្ស ដែលមាន១អាសនៈក្នុងរដ្ឋសភា។ 
   ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបន្តថា ជាលទ្ធផលនៃការបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងឆ្នោតគាំទ្រជាប់លំដាប់ទី១ ក្នុងចំណោមគណបក្សទាំង១០ នៅខេត្តកែប។
   ក្នុងនោះអត្រាពលរដ្ឋចេញមកបោះឆ្នោតមានរហូតដល់ ៩១,៩៣% ដែលលទ្ធផលនេះជាតួលេខដែលខ្ពស់ជាងក្នុងចំណោមបណ្តាខេត្តនានា នៃសន្ទុះពលរដ្ឋចេញមកបោះឆ្នោត។
   ទោះយ៉ាងណាឯកឧត្តម អភិបាលខេត្តកែប បានសម្ដែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និង អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្ត បានល្អ និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត នៅគ្រប់ដំណាក់កាល ធ្វើអោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តិទៅដោយរលូនប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា ហើយលទ្ធផលនៃការបោះឆ្នោតនេះ ក៏ត្រូវទទួលស្គាល់ពីគណបក្សនយោបាយនានា ដែលបានចុះបញ្ជីចូលរួមប្រកួតប្រជែងនេះផងដែរ។(សឹង រ៉ាត់)


Tags

Comment