ខេត្តបាត់ដំបង ៖ ករណីនេះបានកើតឡើងនៅវេលាម៉ោង ១៤និង៤០នាទីរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២៣ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា,មានករណីរថយន្តដឹកទំនិញសំពីងសំពោងមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវបណ្តាលឱ្យប៉ើងដាច់ចេញពីគ្នា នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា: នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េពណ៌សមូយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ-3C-1680 បើកបរដោយបុរសម្នាក់ដឹកទំនិញពេញសំពីងសំពោងទិសដៅពីលិចទៅកើត លុះមកដល់ទីតាំងកើតហេតុចំណុចផ្លូវកោងបានជ្រុលចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវបណ្តាលអោយប៉ើងដាច់ចេញពីគ្នាខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

Comment