• Today: December 22, 2024

Update: លោកអធិការរងខណ្ឌចំការមន ដែលស្រវឹងបង្កហិង្សាលើប្រជាពលរដ្ឋ ត្រូវប្រឈមមុខវិន័យទណ្ឌកម្មកងកម្លាំង និងទទួលចំពោះមុខច្បាប់

ភ្នំពេញ៖ មន្ត្រីនគរបាលនៃអអិការដ្ឋានខណ្ឌចំការមនម្នាក់ ដែលមានតួននាទីជាអធិការរង ស្រវឹងទ្រេតទ្រោត បានប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋបណ្តាលឲ្យសន្លប់ឈឹងនោះ ត្រូវប្រឈមការដាក់វិន័យទណ្ឌកម្មកងកម្លាំង និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ 
    មន្ត្រីនគរបាលស្រវឹងប្រើហិង្សាលើពលរដ្ឋនោះ គឺលោកវរសេនីយ៍ទោ ហ៊ុត គង់ ជាអធិការរងទទួលផែនបច្ចេកទេស និងកោសល្យវិច័យបានជិះម៉ូតូក្នុងស្ថានភាពសហរវឹង ទៅឃាត់រថយន្តពលរដ្ឋ ០១គ្រឿង ទើបបង្កជាជម្លោះតឹងសសៃកដាក់គ្នា និងឈានដល់ការប្រើហិង្សាលើបុរសម្ចាស់រថយន្តបណ្តាលឲ្យសន្លប់តែម្តង។ 
ហេតុការណ៍នៃអំពើហិង្សានេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ១រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវលេខ៤៨៤ កែងផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ 
    ក្រោយកើតមានករណីលោកវរសេនីយ៍ទោ ហ៊ុត គង់ អធិការរងទទួលផែនបច្ចេកទេស និងកោសល្យវិច័យ ប្រើហិង្សាលើប្រជាពលរដ្ឋ ទាំងខ្លួនស្រវឹងទៀតនោះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាតឹងរឹងបំផុត ឲ្យលោកអធិកានគរបាលខណ្ឌចំការមន ត្រូវតែអនុវត្តតាមច្បាប់ ចំពោះមន្ត្រីដែលបានបង្កអំពើហិង្សាលើប្រជាពលរដ្ឋ ត្រូវអនុវត្តតាមច្បាប់។ 
    ស្នងការរាជធានីភ្នំពេញ បានបញ្ជាក់ថា «ក្នុងនាមជាមន្ត្រីនគរបាលជាតិ ពេលឃើញករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលខូចខាតទ្រព្យសម្បត្តិសាធារណៈ ត្រូវធ្វើការសួរនាំ និងឃាត់យានយន្តយកមករក្សាទុក ដើម្បីអនុវត្តតាមនិតិវិធី និងផាកពិន័យតាមច្បាប់ ប៉ុន្តែក្នុងនាមជាមន្ត្រីនគរបាល បើអនុវត្តខុស គឺត្រូវតែអនុវត្តតាមច្បាប់»។ 
    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ «មន្ត្រីដែលអនុវត្តខុស ដោយបានប្រើអំពើហិង្សាលើប្រជាពលរដ្ឋ គឺត្រូវតែយកច្បាប់មកអនុវត្ត »៕

Tags

Comment