• Today: December 22, 2024

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី១៦-២២ ខែសីហានេះ អាចមានភ្លៀងធ្លាក់ពីមធ្យម ទៅបង្គួរលាយឡំដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់

 


ភ្នំពេញ៖ យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី ១៦ – ២២ ខែសីហា ឆ្នាំ២០២៣ ) អាចមានភ្លៀងធ្លាក់ពីមធ្យម ទៅបង្គួរលាយឡំដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ 

ក្រសួងធនធានទឹក បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប ( ITCZ ) អូសបន្លាយលើភាគខាងជើងប្រទេសវៀតណាម ថៃ និងឡាវ ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតពីខ្សោយទៅបង្គួរ ។

 លក្ខណៈទាំងនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល ៖
 – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
 – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
 – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

២-តំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C 
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C 
 – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣-តំបន់មាត់សមុទ្រ ៖
 – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
 – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C                            
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ
   អាចមានភ្លៀង ខ្យល់ និងរលកសមុទ្រកំពស់មធ្យម ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន៕

Tags

Comment