• Today: December 22, 2024

យោធភូមិភាគ៥នៃកងទ័ពប្រជាជនវៀតណាមអញ្ជើញជួបសម្តែងការគួរសមនិងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរីក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ គណៈប្រតិយោធភូមិភាគ៥នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ  ថាយ ដាយង៉ុក (Thai Dai Ngoc) មេបញ្ជាការយោធភូមិភាគ៥បានអញ្ជើញជួបសម្តែងការគួរសមនិងជូនពរឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ គ.ស២០២៣ដែល នឹងឈានចូលមកដល់នាពេលខាងមុខនេះ។

នៅក្នុងឱកាសនេះ លោក បញ្ជាការយោធភូមិភាគ៥នៃកងទ័ពប្រជាជនវៀតណាមបានសម្តែងនូវ មានសេចក្ដីសោមនស្សរីករាយ និងសូមសម្ដែងអំណរសាទរយ៉ាងកក់ក្ដៅ ជូនចំពោះ ឯកឧត្តម  ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងប្រជាជនខេត្តខេត្តរតនគិរី សូមសមប្រកបនូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំខេត្តរតនគិរី ឲ្យឆ្ពោះទៅរក ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពសម្បូររុងរឿងតរៀងទៅ។ 

ការឆ្លើយតបឯកឧត្តម ញ៉ែម សំអឿន បានថ្លែងអំណរគុណយោធភូមិភាគ៥នៃកងទ័ពប្រជាជនវៀតណាមដែលបានឆ្លៀតពេលដ៏មានតម្លែអញ្ជើញជូនពរថ្នាក់ដឹកនាំខេត្តរតនគិរីក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលនេះ។ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងកងទ័ពប្រទេសទាំងពីរដែលបានធ្វើសហប្រតិបត្តិការល្អជាពិសេសបានបន្តពង្រឹងពង្រឹកបន្ថែមទៀតនាពេលអនាគត ដើម្បីជាប្រយោជន៍ទៅវិញទៅមក និងដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលសុខនៃប្រទេសយើងទាំងពីរ៕

Tags

Comment