• Today: December 22, 2024

ក្រុមឧក្រិដ្ឋជនរំដោះមេខ្លោងគ្រឿងញៀន ចំនួន ០៦នាក់ ជាជនជាតិខ្មែរសញ្ជាតិអាមេរិកាំង មានអង្គការចាត់តាំង និងផែនការច្បាស់លាស់


ភ្នំពេញ៖ ក្រុមមុខសញ្ញាឧក្រិដ្ឋជនដែលបានប្លន់រំដោះអ្នកទោសគ្រឿងញៀន ជនជាតិចិន នៅខេត្តសៀមរាប ចំនូន ០៦នាក់ ជាជនជាតិខ្មែរ សញ្ញាតិអាមេរិក ដែលមានអង្គចាត់តាំង និងផែនការច្បាស់លាស់។
    នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នេះ ធ្វើសន្និសីទកាសែត បង្ហាញមុខ
ក្រុមប្រដាប់អាវុធ ដែលរំដោះអ្នកទោស នៅខេត្តសៀមរាបនៅមន្ទីរប្រឆាំងគ្រឿងញៀន ដោយចាប់ខ្លួនក្រុមប្រដាប់អាវុធ ចំនួន ០៧នាក់ និងតាមចាប់មេក្លោងដែលមានអង្គការចាត់តាំងបន្តទៀត។
    នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនដែលបានប្លន់អ្នកទោសគ្រឿងញៀននៅខេត្តសៀមរាបនោះ ចំនួន ០៦នាក់ ជាជនជាតិខ្មែរអាមេរិកាំង និងម្នាក់ទៀត ជាជនជាតិចិន កាន់ប៉ាស្ព័រអាមេរិកដូចគ្នា ហើយបន្ទាប់ពីធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង ០៧នាក់ កំពុងឃុំជាបណ្តោះអាសន្ន និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង បានថ្លែងទៀតថា កាលពីកន្លងទៅថ្មីៗនេះ ត្រូវបានអាជ្ញាធរឃាត់ខ្លួនបាន ចំនួន ០៧នាក់ ក្នុងនោះ ០៦នាក់ ជាជនជាតិខ្មែរ-អាមេរិកាំង កាន់លិខិតឆ្លងដែនអាមេរិកកាំង។
     នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក៏បានបញ្ជាក់ផងដែរថា ជនសង្ស័យ ចំនួន ០៩នាក់ទៀត រួមទាំងអ្នកទោសជនជាតិចិន ដែលត្រូវបានតុលាការកម្ពុជាកាត់ទោសឲ្យជាប់ពន្ធនាគារ ចំនួន ៥២ឆ្នាំ ត្រូវបានកំណត់មុខសញ្ញាបានហើយអាជ្ញាធរកំពុងស្វះស្វែងចាប់ខ្លួនយកមកផ្តន្ទាទោសទាល់តែបាននាពេលឆាប់ៗនេះ ដោយគ្នានការលើកលែងនោះឡើយ។
     នាយឧត្តមសេនីយ៍ម៉ក់ ជីតូ ក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានផងដែរថា ជនជាប់ចោទជាជន ជាតិចិនខាងលើនេះ ត្រូវបានតុលាការកាត់ទោសចំនួន ០២ដង ដោយមួយដង ២៦ឆ្នាំ និងបទល្មើស មួយទៀត ចំនួន ២៦ឆ្នាំ ខណៈបទល្មើសចុងក្រោយ ជនជាប់ចោទនេះបានបញ្ជាឲ្យរត់ពន្ធគ្រឿងញៀនឆ្លងដែនកំពុងជាប់គុក។
      ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក៏បានឆ្លើយតបចំពោះការរិះគន់ និងការចោទប្រកាន់ពីសំណាក់ជនអគតិមួយក្តាប់តូចថា ករណីខាងលើនេះមានរនុកក្នុង ដោយ មានការឲ្យដៃពីសំណាក់ មន្រ្តីពន្ធនាគារនោះ គឺមិនមែនជាការពិតនោះឡើយ ខណៈករណីនេះត្រូវបានជនជាប់ចោទមានបណ្តាញ ឲ្យរៀបចំទុកជាមុនដោយធ្វើការជួលឧក្រិដ្ឋជនមកពីអាមេរិក ដើម្បីមកប្លន់អ្នកទោសនោះ៕

Tags

Comment