• Today: December 22, 2024

លោក ហ៊ុន ម៉ានី សោកស្ដាយចំពោះហេតុការណ៍ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់នៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ លោក ហ៊ុន​ ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានសម្ដែងសោកស្ដាយ​ចំពោះ​ហេតុការណ៍ភ្លៀង លាយឡំនឹងខ្យល់កន្រ្តាក់ នៅខេត្តសៀមរាប ដែលបានបណ្តាលឱ្យមានអ្នកស្លាប់និងរបួស។

លោក ហ៊ុន​ ម៉ានី បានសរសេរថា ដោយបានទទួលព័ត៌មានអំពីហេតុការណ៍ភ្លៀង លាយឡំនឹងខ្យល់កន្រ្តាក់ នៅខេត្តសៀមរាបដែលបានបណ្តាលឱ្យដួលរលំនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅតាមដងផ្លូវនៅក្នុងក្រុងសៀមរាប និងបង្កឱ្យមានអ្នកស្លាប់និងរបួសមួយចំនួន។ ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមចូលរួមសោកស្តាយចំពោះការខូចខាតនិងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងសូមជូនពរដល់អ្នករងរបួស សូមឆ្លងផុតគ្រោះថ្នាក់។ យើងខ្ញុំសង្ឃឹមថា អាជ្ញាធរមូលដ្ឋាននឹងមានចំណាត់ការសមស្រប និងទាន់ពេលវេលាចំពោះបញ្ហាខាងលើ។ 

យើងនៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវស្ថានភាពអាកាសធាតុ និងត្រៀមលក្ខណៈដើម្បីបញ្ចៀសហានិភ័យជាយថាហេតុណាមួយកើតឡើង។ ជាមួយគ្នានេះ សូមបងប្អូនជនរួមជាតិទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នលើសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកជាទីស្រលាញ់៕

Tags

Comment