• Today: December 22, 2024

ក្រសួងធនធានទឹក៖ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៣-២៩ ខែសីហា

ភ្នំពេញ៖ យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ) អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដូច្នេះសូមបងប្អូនបង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់មិនត្រូវឱ្យកូនតូចៗចាកចេញពីផ្ទះ ឬលេងទឹកភ្លៀងនោះទេ ព្រោះវាងាយរងគ្រោះថ្នាក់ នៃបាតុភូតរន្ទះបាញ់។ 

ក្រសួងធនធានទឹក បានគូសបញ្ជាក់ថា ក្នុងសប្តាហ៍ខាងមុខព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ( ITCZ ) និងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

លក្ខណៈទាំងនេះនឹងធ្វើឲ្យ ៖

១-តំបន់ទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

២-តំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ
អាចមានភ្លៀង ខ្យល់ និងរលកសមុទ្រកំពស់មធ្យម ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន៕

Tags

Comment