• Today: December 22, 2024

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីដឹកនាំកិច្ចប្រជុំពិភាក្សាអំពីបញ្ហាប្រមូល សំអាត អនាម័យ និងដឹកជញ្ជូនសំរាម ក្នុងក្រុងបានលុង

កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២៣ នាសាលប្រជុំអគារBសាលាខេត្តរតនគិរី។កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជាអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនក្នុងខេត្តរួមមាន៖មន្ទីរបរិស្ថាន មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី,មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មន្ទីរព័ត៌មានខេត្តនិង មន្ទីរទេសចរណ៍។

សូមបញ្ជាក់ថា ដើម្បីអោយការគ្រប់គ្រងសំរាមសំណល់រឹងសំណល់រាវអោយបានល្អ ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្ត កន្លងមក ក៏ដូចជាបច្ចុប្បន្នបានជម្រុញក៏ដូចជាធ្វើការណែនាំអោយមន្ទីរ អង្គភាពពាក់ព័ន្ធសហការជាមួយអាជ្ញធរដែនដីក្រុងនិងដៃគូពាក់ព័ន្ធនានាយកចិត្តទុកដាក់អំពីបញ្ហាប្រមូល សំអាត អនាម័យ និងដឹកជញ្ជូនសំរាម ក្នុងក្រុងបានលុងជាពិសេស លើការគ្រប់គ្រងគុណភាពបរិស្ថានជាអាទិភាព ពីព្រោះការបំពុលបរិស្ថាន និងធ្វើឲ្យជួបប្រទះនូវបញ្ហាជាច្រើនដូចជា សុខភាព សេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុជាដើម៕

Tags

Comment