• Today: December 22, 2024

ជម្លោះរវាងចិន ០២ក្រុមនៅក្រុងកំពង់សោមបង្កឲ្យមានផ្ទុះអាវុធ សមត្ថកិច្ចប្រតិបត្តិការភ្លាមៗចាប់ខ្លួន ចំនួន ០៣នាក់

ព្រះសីហនុ៖ ក្រុមជនជាតិ ០២ក្រុម មានទំនាស់នឹងគ្នារហូតឈានដល់ការផ្ទុះអាវុធបង្កឲ្យភាពផ្អើលពេញក្រុងព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចតាមប្រម៉ាញប្រផាប់ប្រភីងចាប់ខ្លួនបាន ចំនួន ០៣នាក់។ 

ករណីផ្ទុះអាវុធខាងលើនេះ កើតឡើងនៅព្រឹកថ្ងៃ២២ ខែសីហា ឆ្នាំ២០២៣នេះ។ 

សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមម៉ោងជាង ១២ថ្ងៃត្រង់ថ្ងៃដដែល សមត្ថកិច្ចបង្ក្រាបបានជនសង្យយ័ពាក់ព័ន្ធ ចំនួន ០៣នាក់  និងដកហូតបានសម្ភារៈវត្ថុតាងមួយចំនួន និងកំពុងបន្តប្រតិបត្តិការតាមចាប់ខ្លួនអ្នកពាក់ពន្ធ័មួយចំនួនទៀតដែលព្យាយាមបើករថយន្តរត់គេចខ្លួន។   

ក្រោយពេលកើតហេតុភ្លាមៗនគរបាលនៅមិនទាន់បញ្ជាក់ប្រាប់ពីអត្តសញ្ញាណក្រុមជនសង្យ័យ និងដើមហេតុថា យ៉ាងណានៅឡើយ ដោយរង់ចាំការសាកសួរតាមនិតិវិធី ប៉ុន្តែបើតាមប្រភពក្រៅផ្លូវការខ្លះថានេះជាករណីជម្លោះរវាងជនជាតិចិន និងជនជាតិចិន៕

Tags

Comment