• Today: December 22, 2024

ឯកឧត្តម ស សុខា ចាត់ទុកបញ្ហាសំខាន់ ចំនួន ០៦ គឺជា “ជំងឺសង្គម” និងត្រូវរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការអនុវត្តន៍ឱ្យបានឆាប់ក្នុងឆ្នាំ២០២៥ កុំក្លាយទៅជា “ជំងឺមហារីក”

ភ្នំពេញ៖     បន្ទាប់ឡើងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ស សុខា បានចាត់ទុកបញ្ហាសំខាន់ ចំនួន ០៦ គឺជា “ជំងឺសង្គម”។ ការលើកឡើងរបស់រដ្ឋមន្ត្រីថ្មី នៃក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ស្នងការនគរបាលរាជធានី-ខេត្តទាំង ២៥ កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំឆ្នាំ២០២៣ កន្លងមកនេះ នៅទីស្តីការក្រសួងមហាផ្ទៃ។

ចំពោះបញ្ហាប្រឈមសំខាន់ៗកំពុងកើតមានយ៉ាងច្រើន នៅក្នុងសង្គមយើងបច្ចុប្បន្ន ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងហាផ្ទៃ ចាត់ទុកជា “ជំងឺសង្គម” និងត្រូវរួមគ្នាដោះស្រាយនោះ រួមមាន “បញ្ហាគ្រឿងញៀន ចរាចរណ៍ ចោរកម្ម និងបទល្មើសផ្សេងៗ អំពើជួញដូរមនុស្សគ្រប់ប្រភេទ និងការគ្រប់គ្រងក្រុមក្មេងទំនើងជាដើម….”។ រដ្ឋមន្ត្រីថ្មី នៃក្រសួងមហាផ្ទៃ បានបន្ថែមទៀតថា “នៅមានបញ្ហាជាច្រើនទៀតដែលត្រូវដោះស្រាយ ប៉ុន្តែជាជំហានដំបូងយើងត្រូវយកបញ្ហាសំខាន់ៗចំនួន ០៦នេះ ដើម្បីធ្វើការដោះស្រាយ”។

ឯកឧត្តមបណ្ឌិត ស សុខា បានសិក្សា និងរកឃើញថា [បញ្ហាគ្រឿងញៀន ចរាចរណ៍ ចោរកម្ម និងបទល្មើសផ្សេងៗ អំពើជួញដូរមនុស្សគ្រប់ប្រភេទ និងការគ្រប់គ្រងក្រុមក្មេងទំនើង កំពុងតែធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ដល់សង្គមជាតិទាំងមូល ប្រសិនយើងបណ្តែតបណ្តោយ មិនមានវិធានការ ឬគោលដៅដើម្បីដោះស្រាយទេនោះវានឹងក្លាយទៅជា «ជំងឺមហារីក»]។ ដើម្បីជាការឆ្លើយតបនឹងបញ្ហានេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ស សុខា បានដាក់គោលការណ៍ដល់អគ្គស្នងការ ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់រៀបធ្វើផែនការណ៍យុទ្ធសាស្ត្រ និងផែនការណ៍សកម្មភាពសម្រាប់អនុវត្តឱ្យបានឆាប់ក្នុងឆ្នាំ២០២៤ ខាងនេះ។

ឯកឧត្តមបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា “កងកម្លាំងនគរបាលជាតិ គឺមានភារកិច្ចជាប់់ខ្លួនជាប្រចាំទាំងយប់ទាំងថ្ងៃដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ ដូច្នេះអគ្គស្នងការនគរបាលជាតិ ត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញ កងកម្លាំងនគរបាលជាតិ នគរបាលនៅតាមប៉ុស្តិ៍រដ្ឋបានដែលជួបបញ្ហាប្រឈមនានា ជាពិសេសកង្វះមន្ត្រីសម្រាប់បំរើការងារតាមមូលដ្ឋាន ដែលជាកម្លាំងស្នូលដើម្បីបំពេញសេវាសាធារណៈ និងការពារសន្តិសុខ និងសណ្តាប់ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋតែម្តង”៕

Tags

Comment