• Today: December 22, 2024

ពិតជារឿងគួរឱ្យហួសថ្លែង! បុរសជនជនជាតិចិនម្នាក់ រកបន្ទោរបង់ដាក់បង្គោលភ្លើង ត្រូវសន្តិសុខផ្សារទំនើបហាមឃាត់ផ្ទុះហិង្សាជេប្រមាថ និងដាល់ជាច្រើនដៃ

ភ្នំពេញ៖   ពិតជារឿងមួយគួរឱ្យហួសចិត្តបំផុត ដែលបុរសជនជាតិចិនម្នាក់ រកបន្ទោរបង់ដាក់បង្គោលភ្លើងតាមផ្លូវសាធារណៈហើយបុគ្គលិកសន្តិសុខយាមផ្សារទំនើប «សួហូ» បានហាមឃាត់ ធ្វើឱ្យជនជាតិចិនខឹងសម្បារជេរប្រមាថ និងប្រើអំពើហិង្សាដាល់ជាច្រើនដៃចំមុខ និងខ្លួនប្រាណ។

ករណីជនជាតិចិនជេរប្រមាថ និងប្រើហិង្សាលើបុគ្គលិកសន្តិសុខ ព្រោះតែរឿងហាមឃាត់មិនឱ្យបន្ឬោរពាសវាលពាសកាលគ្មានសណ្តាប់ធ្នាប់នេះ បានកើតឡើងនៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នេះ នៅចំណុចមុខបរិវេណ អគារផ្សារទំនើប សូហូ (SOHO Mall) ស្ថិតនៅផ្លូវជាប់ស្ថានទូតរុស្សី កែងផ្លូវរដ្ឋសភាជាតិ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឱ្យដឹងថា មានបុរសជនជាតិចិនម្នាក់ និងនារីជនជាតិចិន និងវៀតណាម ចំនួន០៣នាក់ទៀត ចេញពីកន្លែងផឹកស៊ីមកដល់ចំណុចកើតហេតុបានរកបន្ទោរបង់ដាក់បង្គោលភ្លើង លើចិញ្ចើមផ្លូវ មុខបរិវេណផ្សារទំនើប «Soho Mall» ឃើញដូច្នេះបុគ្គលិកសន្តិសុខយាមផ្សារទំនើបបានដើរទៅហាមឃាត់ និងប្រាប់ជនជាតិចិននោះថា «No No! កឺកឺ!» និងធ្វើកាយវិការហាមមិនឲ្យនោមដាក់បង្គោលភ្លើងនេះទេ ព្រោះវាប៉ះពាល់ដល់អនាម័យ និងបាត់បង់សណ្តាប់ធ្នាប់ ក៏ធ្វើឱ្យជនជាតិចិនខឹងសម្បារជេរប្រមាថ និងដាល់ជាច្រើនដៃចំមុខព្រមទាំងខ្លួនប្រាណជាច្រើនដៃ។ ប្រភពបន្តទៀតថា ឃើញស្ថានភាពប្រតាយប្រតប់គ្នាបែបនេះ បុគ្គលិកផ្សារទំនើប «Soho Mall» ម្នាក់ទៀតបានចូលទៅឃាត់បង្កការភ្ញាក់ផ្អើលដល់សន្តិសុខផ្សារទំនើប «Soho Mall» និងកម្លាំងល្បាតកងរាជអាវុធហត្ថ ខណ្ឌចំការមន ចុះមកជួយអន្តរាគមន៍ ឃាត់បុរសជនជាតិចិននោះតែម្តង។

ប្រភពបានបញ្ជាក់ថា ពេលកម្លាំងកងរាជអាវុធហត្ថចុះអន្តរាគមន៍សួរនាំ និងសួរនាំរឿងហេតុស្រាប់តែបុរសជនជាតិចិនវាយលើកម្លាំងអាវុធហត្ថទើបកម្លាំងសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមនតែម្ដង។

បច្ចុប្បន្ន បុរសជនជាតិចិន សមត្ថកិច្ចកំពុងឃាត់ខ្លួននៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីសាកសួរតាមនិតិវិធី ហើយជនរងគ្រោះជាសន្តិសុខក៏បានដាក់ពាក្យបណ្តឹងផងដែរ៕

Tags

Comment