• Today: December 22, 2024

ក្រុមជនជាតិចិនប្រុស-ស្រី ចំនួន០៦នាក់ ព្រួតគ្នាវាយស្ត្រីអ្នកអនាម័យម្នាក់ ដោយសារសុំឈប់ពីការងារ

ភ្នំពេញ៖ ក្រុមជនជាតិចិន ប្រុស-ស្រី ចំនួន០៦នាក់ បានប្រើហិង្សាព្រួតវាយលើស្ត្រីអ្នកអនាម័យម្នាក់ ព្រោះតែខឹងជនរងគ្រោះសុំឈប់ពីការងារ ប៉ុន្តែក្រុមចិនមិនព្រមក៏ផ្ទុះអំពើហិង្សាតែម្តង។

តាមប្រភពព័ត៌មាន បានឲ្យដេងថា ករណីហិង្សារ ដែលកើតមានឡើង នៅវេលាម៉ោងជាង ៩យប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសាក្យីនិយាយថា មុនពេលកើតហេតុ គេបានឃើញជនជាតិចិនមួយក្រុមមានគ្នា៥ទៅ៦នាក់ បានព្រួតគ្នាវាយលើស្ត្រីម្នាក់ នៅមុខហាងមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ និងសមត្ថកិច្ចខណ្ឌចំការមនចុះមកសួរនាំផងដែរ។ សាក្សីបន្ថែមថា បន្ទាប់ពីអាជ្ញាធរចុះមកអន្តរាគមន៍ដែលដេកនាំដោយអភិបាលខណ្ឌ និងបាននាំខ្លួនអ្នកពាក់ព័ន្ធដើម្បីយកទៅសួរនាំផងដែរ។

សមត្ថកិច្ចបាននុយាយថា ករណីភ្ញាក់ផ្អើលព្រួតគ្នាវាយស្ត្រីម្នាក់នេះ ផ្តើមឡើងដោយជនរងគ្រោះជាអ្នកបម្រើការងារជាមួយក្រុមជនជាតិចិន ផ្នែកអនាម័យសុំលាឈប់ពីការងារដោយសារការបើកបើកប្រាក់ខែយឺតយ៉ាវ និងមិនទៀងទាត់ ប៉ុន្តែត្រូវក្រុមចិនមិនឲ្យឈប់ទើបបង្កជាជម្លោះនឹងគ្នាហើយក្រុមជនជាតិចិន ប្រុស-ស្រី ចំនួន០៦នាក់ បានប្រើអំពើហិង្សាលើស្ត្រីអ្នកអនាម័យនោះតែម្តង។

បច្ចុប្វន្នក្រុមជនជាតិចិន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន នាំខ្លួនទៅសាកសួរនៅបញ្ជាការដ្ឋានដើម្បីសម្របសម្រួលគ្នាតាមនិតិវិធី៕

Tags

Comment