• Today: December 22, 2024

អភិបាលរងខេត្តសៀមរាប សង្ឃឹមថា ការបើកដំណើរការព្ររលានយន្តហោះអន្តរជាតិសៀមរាបអង្គ នឹងជំរុញសេដ្ឋកិច្ចកាន់តែប្រសើ

សៀមរាប៖ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានបង្ហាញនូវក្ដីរំពឹងទុកជាមុនថា ការបើកដំណើរការព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ក្នុងពេលឆាប់ៗខាងមុខនេះនឹងជួយជំរុញសេដ្ឋកិច្ចខេត្តសៀមរាប ឲ្យមានកំណើន៥%ឡើងវិញបន្ទាប់ពីមានការធ្លាក់ចុះក្នុងកំឡុងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ប្រមាណជាង៣ឆ្នាំកន្លងកម្លងមកនេះ។

លោក នាក់ ណេរ៉ុន ថ្លែងដោយក្តីសង្ឃឹមដ៏មុតមាំបែបនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពី សុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនដល់មន្ត្រីកាំកុងត្រូល មកពីខេត្តចំនួន៥ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ។ 

លោកអភិបាលរងខេត្តសៀមរាប បន្ថែមទៀតថា ក្រៅពីព្រលានយន្តដ៏ទើមខ្នាតអត្តរជាតិ ក៏បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេច ហ៊ុន សែន មាយករដ្ឋមន្ត្រីនៃកម្ពុជា នូវផ្លូវ ចំនួន៣៨ខ្សែ ហើយនៅពេលខាងមុខនឹងមានបើកដំណើរនូវអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលស្ថិតក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ដែលជាដង្ហើមសេដ្ឋកិច្ច លើវិស័យទេសចរណ៍ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចរបស់ខេត្តសៀមរាបឱ្យមានកំណើន៥%ឡើងវិញ។

លោក នាក់ ណេរ៉ុន បន្តថា កត្តានេះហើយយើងទាមទាផងដែរ លើការគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារ និងការរក្សានូវកម្មសិទ្ធិបញ្ញា សំដៅក្នុងការប្រកួតប្រជែងនៅក្នុងថ្នាក់តំបន់ ក៏ដូចលើពិភពលោកផងដែរ។ ជាក់ស្ដែងសម្រាប់សិក្ខាសាលាដែលរៀបចំឡើងនាពេលនេះដែរ គឺជាបទពិសោធន៍ថ្មីជូនដល់មន្ត្រីកាំកុងត្រូល មកពីខេត្តចំនួន៥ មានខេត្តសៀមរាប ឧត្តរមានជ័យ ,បន្ទាយមានជ័យ ,ព្រះវិហារ និងខេត្តកំពង់ធំ ក៏ដូចជាប្រតិបត្តិករ ពាណិជ្ជករ កាន់តែបានយល់កាន់តែច្បាស់អំពីការគ្រប់គ្រងលើផលិតផល ដែលបានចែងនៅក្នុងច្បាប់ ស្តីពី សុវត្ថិភាពម្ហូបអាហារ និងច្បាប់ ស្តីពី ការប្រកួតប្រជែងនៅក្នុងទីផ្សារ។ លោកអភិបាលរងខេត្តសៀមរាប បានលើកឡើងថា វគ្គផ្សព្វផ្សាយនេះនឹងធ្វើការបង្ហាញជូនដល់បងប្អូនសិក្ខាកាម អំពីសារៈសំខាន់ទៅលើការការពារកម្មសិទ្ធបញ្ញា ក៏ដូចជាការការពារផលិតផល ដែលមានផលប្រយោជន៍ ដែលជាធនធានមួយមានតម្លៃ ហើយក៏ជាមូលនិធិមួយដែលយើងគ្រប់គ្នាមើលមិនឃើញនោះ។ អង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ធ្វើយ៉ាងណាឲ្យខេត្តសៀមរាប មានការរួមចំណែកសំខាន់ជាមួយដៃគូរអភិវឌ្ឍន៍ ក្នុងការស្តារសេដ្ឋកិច្ចរបស់ខេត្ត ក្រោយជំងឺកូវិដ-១៩ មានការធូរស្រាលនៅកម្ពុជា។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយថ្ងៃនេះ នឹងឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ របស់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍ទីភ្នាក់ងារ GIZ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចំណែក លើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព និងស្មោះត្រង់នៅក្នុងផ្នែកផ្គត់ផ្គង់ ដើម្បីបង្កើននូវផលិតភាព ប្រសិទ្ធភាពសេដ្ឋកិច្ច ជម្រុញនវានុវត្តន៍ ជាពិសេសសុខុមាលភាពអ្នកប្រើប្រាស់។ តាមរយៈការហាមឃាត់នូវសកម្មភាព ឬការព្រមព្រៀង រារាំង រឹតត្បិត ដល់ការប្រកួតប្រជែង។ ការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងផ្នែកតម្រូវការ ដើម្បីធានាអ្នកប្រើប្រាស់ អាចប្រើប្រាស់សិទ្ធិជ្រើសរើស របស់ខ្លួនប្រកបដោយភាពឆ្លាតវៃ និងប្រសិទ្ធភាពលើជម្រើស នៃការប្រកួតប្រជែង ដែលបានផ្តល់ឲ្យតាមរយៈការហាមឃាត់នូវអំពើ និងការអនុវត្តមិនសុចរិតក្នុងធុរកិច្ច រួមមាន ការអះអាងដោយបំភាន់ ការផ្សាយពាណិជ្ជកម្មជានុយ គម្រោងលក់បែបពីរ៉ាមីដ  ការពារសុខភាពនិងសុវត្ថិភាពម្ហូបអាហារសម្រាប់អ្នកប្រើប្រាស់ និងធានាឱ្យមានការធ្វើពាណិជ្ជកម្មម្ហូបអាហារប្រកបដោយភាពស្មោះត្រង់ តាមរយៈការកំណត់ក្របខណ្ឌនិងយន្តការសម្រាប់គ្រប់គ្រង និងធានាសុវត្ថិភាព គុណភាព អនាម័យ និងស្របច្បាប់នៃម្ហូបអាហារ ក្នុងគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្មម្ហូបអាហារ ។

លោកបានបញ្ជាក់ថា សិក្ខាកាមដែលចូលរួមក្នុងពេលនេះ ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់យកនូវចំណេះដឹង បទពិសោធន៍ថ្មីៗបន្ថែមទៀត អំពីច្បាប់ដែលវាគ្មិនបានធ្វើកាបង្ហាត់បង្ហាញក្នុងថ្ងៃនេះ ព្រមទាំងលើកនូវជាសំណួរសំណូមពរ ក្នុងកិច្ចពិភាក្សា ដើមី្បប្រមូលនូវធាតុចូលយកទៅអនុវត្តបន្ត ក្នុងវិស័យកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង សុវត្ថិភាពម្ហូបអាហារក៏ដោយ ក៏កម្ពុជាប្តេជ្ញាខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការពង្រឹង ការយកចិត្តទុកដាក់ ការធានាសិទ្ធិ ការការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ តាមរយៈលិខិតបទប្បញ្ញត្តិគតិយុត្ត និងការអនុវត្តច្បាប់ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសុចរិតភាព៕

Tags

Comment