• Today: December 31, 2024

អាជ្ញាធរខេត្តកំពតនឹងការរៀបចំតុបតែងកែលម្អសង្ក្រាន្ត អបអរបុណ្យចូលឆ្នាំថ្មី ដើម្បីស្វាគមន៍ប្រជាពលរដ្ឋចូលមកលេងកម្សាន្តឲ្យបានច្រើនកុះក

(កំពត)៖ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ អាជ្ញាធរខេត្តកំពត បានររៀបចំតុបតែងលម្អសោភ័ណភាព នៅតាមទីធ្លាសាធារណៈ ក្នុងក្រុងកំពតរួចជាស្រេច ជាពិសេសនោះនៅតាមរមណីយដ្ឋាននៅក្នុងភូមិសាស្រ្តខេត្តកំពត ដើម្បីត្រៀមរៀបចំកំពតសង្ក្រាន្តនៅខេត្តកំពតដើម្បី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅប៉ុន្មានថ្ងៃខាងមុខនេះ។

យោងតាមលោកនាយករដ្ឋបាលខេត្តកំពតបានឱ្យដឹងថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ ការងារបានរៀបចំតុបតែងកែលម្អអំពូលភ្លើងនៅតាមទីធ្លាសាធារណៈនៅក្នុងក្រុងកំពតនិងតាមរមណីយដ្ឋានឱ្យមានសោភ័ណភាពក្នុងខេត្តកំពត បានសម្រេចរួចរាល់។

អាជ្ញាធរខេត្តកំពត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិមកពីគ្រប់មជ្ឈដ្ឋានអាចមកចូលរួមលេងកម្សាន្តនៅក្នុងសង្ក្រាន្ដខេត្តកំពត ដែលធ្វើឡើងនៅតាមរមណីយដ្ឋានភូមិសាស្ត្រខេត្តកំពត រយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។

ក្នុងឱ្យកាសនោះ រដ្ឋបាលខេត្តកំពតនឹងរៀបចំកំពតសង្ក្រាន្ដ និងអបអរសាទរចូលឆ្នាំថ្មី នេះគឺមានកម្មវិធីបែបប្រពៃណីសាសនា និងកម្មវិធីកម្សាន្ដសប្បាយៗជាច្រើន ដូចជាពិធីទទួលទេវតាឆ្នាំថ្មី ពិធីគោរពនិង ពិធីពូនភ្នំខ្សាច់ ពិធីបុណ្យស្រង់ព្រះ ការសម្ដែងសិល្បៈ បុរាណផ្សេងៗ ការលេងល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្តើមស្លឹកឈើ និងល្បែងប្រជាប្រិយជាតិផ្សេងទៀត) ការប្រគំតន្ត្រីបុរាណ-សម័យ ការរាំលេងកម្សាន្ត និងមានការដាក់តាំងបង្ហាញគំនូរបុរាណខ្មែរ១០មុខ វប្បធម៌ខ្មែររយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាថ្ងៃខាងមុខ៕សឹង រ៉ាត់

 

 

Tags

Comment