• Today: December 22, 2024

ផ្ទះពលរដ្ឋចំនួន១០ខ្នងរងគ្រោះដោយមានៅភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ របើកដំបូលស័ង្កសី នៅសង្កាត់អូរតាវ៉ៅ

ខេត្តប៉ៃលិន÷   យោងតាមរបាយការណ៍របស់ មន្ត្រីនគរបាលក្រុងប៉ៃលិនបានឲ្យដឹងថា÷នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យរបើកដំបូលស័ង្កសីរបស់ប្រជាពលរដ្ឋចំនួន១០ខ្នងផ្ទះ ស្នាក់ការភូមិ០១ខ្នង រោងក្នុងវត្ត០១ខ្នង ក្នុងសង្កាត់អូរតាវ៉ៅ: ចំណុចភ្នំដំបង ភូមិក្រចាប់លើ,សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ 

\ម្ចាស់ផ្ទះដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់!,

ទី១-ឈ្មោះ ពេជ្រ ឆាយ ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរកសិករ របើកដំបូលស័ង្កសី ១២សន្លឹក។

ទី២-ឈ្មោះ កែវ សំណាង ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិករ របើកដំបូលទាំងស្រុងផ្ទះ៤X៥ម។

ទី៣-ឈ្មោះ ឆម ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិករ របើកដំបូលស័ង្កសី ១០សន្លឹក។

ទី៤-ឈ្មោះមិន អង ភេទស្រី អាយុ៧៨ឆ្នាំ មុខរបរកសិករ របើកដំបូលស័ង្កសី១២សន្លឹក។

ទី៥-ឈ្មោះ ឡុង ស្រី ភេទស្រី អាយុ៦៨ឆ្មាំ មុខរបរកសិករ របើកដំបូលស័ង្កសី៣៥សន្លឹក។

ទី៦-ឈ្មោះ កែវ ចិត្ត ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ របើកដំបូលស័ង្កសី១២សន្លឹក។

ទី៧-ឈ្មោះ ពេជ្រ សុភ័ក្ត្រ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកសិករ របើកដំបូលស័ង្កសី៣០សន្លឹក។

ទី៨-ស្នាក់ការភូមិភ្នំដំបង របើកដំបូលស័ង្កសី ៦០ សន្លឹក។

ទី៩-វត្តភ្នំដំបង របើកដំបូលស័ង្កសី ២៨សន្លឹក។

👉ភូមិព្រៃមង្គល

១-ឈ្មោះ ហុង ហេង ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរ កសិករ របើកដំបូលស័ង្កសី១១សន្លឹក។

២-ឈ្មោះ សុខ រតនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ របើកដំបូលស័ង្កសី ០៣សន្លឹក។

៣-ឈ្មោះ ប៉ែន សាម៉ៃ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ របើកដំបូលស័ង្កសី ០៣សន្លឹក។

សមត្តកិច្ចបានបន្តថា÷ក្រោយពីកើតហេតុកម្លាំងនគរបាលក្រុង បានសហការជាមួយកម្លាំងប៉ុស្តិ៍សង្កាត់អូរតាវ៉ៅនិងអាជ្ញាធរមូលដ្ឋានចុះពិនិត្យដល់លំនៅដ្ឋាន ក្នុងករណីខាងលើនេះមិនបណ្ដាលឲ្យប្រជាពលរដ្ឋរងរបួសឡើង។

Tags

Comment