• Today: December 22, 2024

សម្តេចតេជោ ហ៊ុន សែន «កុំពត់ស្រឡៅប្រកុំប្រដៅអាក្មេងពាល»


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នៃវិទ្យាស្ថានជាតិអប់រំ (NIE) នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះ បានថ្លែងថា «កុំពត់ស្រឡៅ កុំប្រដៅអាក្មេងពាល»។


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កាលពីដើមគេតែងតែនិយាយថា «កុំពត់ស្រឡៅ កុំប្រដៅស្រីខួប» ប៉ុន្តែពាក្យគួរកុំនិយាយបន្តទៀតទេ ព្រោះនៅលើពិភពលោកគេមានបើកដាក់លេខរៀង សម្តេចបានបង្កើតស្លោកមួយឃ្លាយ៉ាងដូច្នជថា «កុំពត់ស្រឡៅ កុំប្រអាក្មេងពាល» ព្រោះវាឈ្លើយពេក។ ពាក្យស្លោកនេះ សម្តេចតេជោ ហ៊ុន សែន គឺសំដៅបុគ្គល ស្រ៊ន ដារ៉ា ដែលជាសកម្មជនបក្សប្រឆាំងតែងតែជេរប្រមាថមកលើសម្តេច និងក្រុមគ្រួសារគ្រប់បែបយ៉ាង មិនត្រឹមតែប៉ុណ្ណោះ ស្រ៊ន ដារ៉ា ធ្លាប់បានជេប្រមាថប៉ះពាល់ដល់អង្គព្រះមហាក្សត្រផងដែរ។ 
សម្តេចតេជោថ្លែងថា «អាក្មេងនេះវាឈ្លើយពេក កុំភ្លេចថា ឪពុកម្តាយ នៅស្រុកខ្មែរ បងប្អូន នៅស្រុកខ្មែរនេះ។ ប្រសិនឪពុកម្តាយឯងមិនប្រដៅទេ ថ្ងៃក្រោយឪពុកម្តាយ បងប្អូន ចេញពីការងារទាំងអស់ហ្នឹង កុំឱ្យឈ្លើយពេក។ វាឈ្លើយហួសហេតុពេក រហូតដើរតួនាទីអីឯណា ចង់បានតួនាទីជាបេក្ខភាពនាយករដ្ឋមន្ត្រី មកចង់ចរចារស្អី មានរឿងស្អីត្រូវចរចាជាលោកឯង មុននឹងនិយាយមើលមុខមើលក្រោយផងមើល»។

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅបុគ្គលពាល ស្រ៊ុន ដារ៉ាថា «អ្នកចង់ចរចរជាមួយសម្តេចទាល់តែឋានៈប្រមុខរដ្ឋរដ្ឋាភិបាលនៃប្រទេសនានាអាហ្នឹងចរចាបាន។ បើមានអ្នកចង់មកសួរសុខទុក្ខ សម្តែងការគួរសម OK ប៉ុន្តែមកចរចាកុំនិយាយរឿងចរចាសូម្បីបណ្តាបក្សនយោបាយក្នុងស្រុកគ្មានរឿងត្រូវចរចាទេ»។ សម្តេចតេជោបានបន្ថែមថា «ទី១-គណបក្សនយោបាយចរចារគ្នាពីរឿងអី? គោរពតែច្បាប់ទៅបានហើយ។ ទី២- គណបក្សនយោបាយមកចរចារជាមួយនាយករដ្ឋមន្ត្រីរឿងអី? ខ្ញុំមានក្រុមប្រឹក្សាពិគ្រោះយោបល អញ្ចឹងទេឯងឯណាមកបើកការចរចារជាមួយ ហ៊ុន សែន សមតែជេម សុខ ថាមែនទី១ធ្វើអី ទី២ ធ្វើអី……ទី៤ អញ្ចឹងបានជេម សុខដាក់ទៅវិញ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «អរគុណជេម សុខផងដែរ ដែលបានដាក់លក្ខខណ្ឌទៅវិញឱ្យអាក្មេងពាលនោះ។ ចាំមើលថាថ្ងៃណាមួយនឹងហៅឪពុកម្តាយឯងមកប្រដៅ ហៅប្អូនថ្លៃពាក់ស័ក្តិ៤ទៀត កុំភ្លេចថានឹងដកក្រវាត់ចោលទាំងអស់ដល់ហ្នឹងតាំងស្រែកហើយកុំយកឪពុកម្តាយ បងប្អូនខ្ញុំមកធ្វើចំណាប់ខ្មាំងរហូតដល់ថ្នាក់បង្អាប់ឪពុកម្តាយខ្លួនឯងជាអាចម៍គោ»។ សម្តេចតេជោបន្ថែមថា «រហូតវាថាខ្លួនវាជាតន្ទី្រកើតក្បែរអាចម៍គោ អញ្ចឹងចាត់ទុកម្តាយឪពុកជាអាចម៍គោដល់ទៅម៉ាណែតវិញជាសត្វគីង្គក់កើតក្នុងវិមានទៅវិញ»។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅឪពុកម្តាយ បងប្អូនថ្លៃរបស់ក្មេងពាល ស្រ៊ុន ដារ៉ា សុទ្ធតែបាននិយាយតាមវីដេអូមកឱ្យសម្តេចហើយ បើអប់រំប៉ុណ្ណឹងមិនបានចេញពីការងារទៅ។ រឿងនេះត្រូវនិយាយគ្នាម្តងមើល រៀនក្រោមដំបូលរបស់ហ៊ុន សែនសោះនោះ៕

Tags

Comment