• Today: December 22, 2024

ក្រុមឧក្រិដ្ឋជនបរបាញ់សត្វព្រៃដោយខុសច្បាប់ ត្រូវបានមន្ត្រីអនុរក្សបរិស្ថាន បង្ក្រាបរឹបអូសបានសត្វព្រៃមួយជាច្រើន អាវុធវែងខ្លី ចំនួន០៨ដើម និងចាប់ខ្លួនបាន ចំនួន០៣នាក់

មណ្ឌលគិរី៖ ក្រុមឧក្រិដ្ឋជន បរបាញ់សត្វព្រៃដោយខុសច្បាប់ ចំនួន០៣នាក់ ត្រូវបានកម្លាំងល្បាតមន្ត្រីអនុរក្សបរិស្ថានការពារដែនជម្រកសត្វព្រៃព្រេច-លំផាត់ បង្ក្រាបចាប់ខ្លួនដោយរឹបអូសបានសត្វព្រៃជាច្រើនប្រភេទ អាវុធវែងខ្លី ចំនួន០៨ដើម គ្រាប់រំសេចរាប់រយគ្រាប់ថែមទៀតផង។

នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា ជនល្មើសចំនួន០៣នាក់ និងវត្ថុតាងពាក់ព័ន្ធករណីបរបាញ់សត្វព្រៃដោយខុសច្បាប់ ត្រូវសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជានទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនិតិវិធី។

តាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានចុះប្រតិបត្តិការល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រង់ចំណុចនិយាមកា ៧០៨៨៤៨-១៤៤២៨៣៥ ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយមានការសង្ស័យក្រុមការងារបានចាប់ឃាត់រថយន្ត ម៉ាក MAZDA ចំនួន០១គ្រឿង ពាក់ស្លាក់លេខ 2AP-9211 ដើម្បីសួរនាំ ក្រោយឃើញសមត្ថកិច្ចជនសង្ស័យម្នាក់បានរត់គេចខ្លួនបាត់ ឃើញដូច្នេះក្រុមការងារបានស្ទាក់ចាប់ឃាត់បានមនុស្ស ចំនួន០៣នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសឧក្រិដ្ឋបរបាញ់សត្វព្រៃយ៉ាងច្រើនសន្ធឹកសន្ធាប់។

របាយការណ៍បានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើ មន្ត្រីអនុរក្សបរិស្ថានដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ដកហូតបានអាវុធប្រភេទវែង ចំនួន០៥ដើម រួមមាន៖ ទី១- ម៉ាក CZ 457 PREMIUM ចំនួន០១ដើម ឆ្នាំផលិត CIPN 20 លេខ D185893 ,បង់ដាក់គ្រាប់ ចំនួន០១ ,សឺមែល ចំនួន០១គ្រាប់។ ទី២- ម៉ាក CZ 457 PREMIUM ចំនួន០១ដើម ឆ្នាំផលិត CIPN 21 លេខ F309647 ,បង់ដាក់គ្រាប់ ចំនួន០១ ,សឺម៉ែល ចំនួន០១គ្រាប់ ,ពិលបំពាក់ ជាប់អាវុធ ចំនួន០១គ្រាប់។ ទី៣- ម៉ាក CZ 452-2EZKM ចំនួន០១ដើម ឆ្នាំផលិត CIPN 15 លេខ CIPN B 851993 ,បង់ដាក់គ្រាប់ ចំនួន០១ ,សឺម៉ែល ចំនួន០១គ្រាប់។ ទី៤- ម៉ាក PROPERTY OF U.S. GOVT. M-16A1 CAL .5.56 M.M  លេខ 4946387 (អឹមសី) ចំនួន០១ដើម ,បង់ដាក់គ្រាប់ ចំនួន០១ ,បំពាក់ HE510C-GR#017482594 ចំនួន ០១ ,បំពាក់ HM3X #023823475 ចំនួន ០១ ទី៥- អាវុធ AK47 ស្វាយបត់ លេខ 56-16031510 ចំនួន០១ដើម ,បង់ដាក់គ្រាប់ ចំនួន០១ ,ឡាសែរ ចំនួន០១គ្រាប់។

របាយការណ៍បានបង្ហាញទៀតថា ចំពោះអាវុធប្រភេទខ្លីមាន ចំនួន០៣ដើម រួមមាន៖ ទី១- អាវុធខ្លី ម៉ាកCF98-9 លេខ008494 08 236 ចំនួន០១ដើម ,បង់ដាក់គ្រាប់ ចំនួន០១។ ទី២- អាវុធខ្លី ម៉ាក UL TRA CRIMSON CARRY II  KIMBER MFG KU134831 YONKERS NY YSA ចំនួន០១ដើម ,បង់ដាក់គ្រាប់ ចំនួន០១។ ទី៣- អាវុធខ្លី ម៉ាក A.T.C BRNO CZ MOD.5.CAL.6.35mm  លេខ 215553 ,បង់ដាក់គ្រាប់ ចំនួន០១។ 

ដោយឡែកចំពោះគ្រាប់វិញមានចំនួន ដូចជា៖ គ្រាប់ CZ 457 PREMIUM មានចំនួន ២៧០គ្រាប់ ,គ្រាប់ CZ 452-2EZKM  មានចំនួន០២គ្រាប់ ,គ្រាប់ M-16A1  មានចំនួន១៥គ្រាប់ ,គ្រាប់ AK47 មានចំនួន៣០គ្រាប់ , គ្រាប់ CF98-9 មានចំនួន0៥គ្រាប់ ,គ្រាប់ ម៉ាក UL TRA CRIMSON CARRY II ចំនួន០៤គ្រាប់គ្រាប់រំសេវ ចំនួន១៣គ្រាប់ ,គ្រាប់ម៉ាក A.T.C BRNO CZ MOD.5.CAL.6.35mm  ចំនួន១៣គ្រាប់ ,គ្រាប់ ប្រភេទប៉េអាកុល ចំនួន០៥គ្រាប់ សរុបចំនួនគ្រាប់៣៤៤គ្រាប់។

មន្ត្រីនៃមន្ទីរបរិស្ថានខេត្តមណ្ឌកគិរី បានបញ្ជាក់ថា វត្ដុតាងសត្វព្រៃ រួមមាន៖ សត្វឈ្លូសងាប់  ចំនួន០២ក្បាល ស្មើនឹង២០គីឡូក្រាម ,សត្វឈ្លូសរស់  ចំនួន០១ក្បាល (កូន) ,សត្វជ្រូកព្រៃងាប់ ចំនួន០១ក្បាល ស្មើនឹង៤៤គីឡូក្រាម ,សត្វឆ្មាបា ចំនួន០១ក្បាល ស្មើនឹង០២គីឡូក្រាម។

បច្ចុប្បន្ន ជនល្មើស និងវត្ថុតាងទាំងអស់បានយកមករក្សាទុកនៅមន្ទីរបរិស្ថានរៀបចំកសាងសំណុំបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធីច្បាប់៕

Tags

Comment