• Today: December 22, 2024

សម្តេចតេជោ ហ៊ុន សែន៖ មន្ត្រីគណបក្សប្រជាជន មិនដែលអួតថាខ្លួនឯងជាអ្នកស្នេហាជាតិ ដូចពួកមួយចំនួននោះទេ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន បានថ្លែងថា «មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា មិនដែលទៅអួតអាងថា ខ្លួនជាអ្នកស្នេហាជាតិនោះទេ ក៏ប៉ុន្តែទីចុងបំផុតខ្លួនជាអ្នកការពារជាតិ ការពារប្រជាជន ខាំស្មៅរស់នៅជាមួយប្រជាជនតាំងពិបាកវេទនា»

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ធ្វើគឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) នៅថ្ងៃទី ២៧ មេសា ២០២៣។

សម្តេចតេជោ បានថ្លែងថា «មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា មិនដែលអួតខ្លួនឯងជាអ្នកស្នេហាជាតិ ដូចពួកមនុស្សចំនួនឡើយដែលស្រែកថាខ្លួនជាអ្នកស្នេហាជាតិ ដែលមិនបានធ្វើអ្វីបន្តិចទាល់តែសោះ ក៏ប៉ុន្តែទីចុងបំផុតមានតែគណបក្សប្រជាជនជាអ្នកការពារជាតិ ការពារប្រជាជន ខាំស្មៅរស់នៅជាមួយប្រជាជនតាំងពិបាកវេទនា»

Tags

Comment