• Today: December 22, 2024

សម្តេចតេជោ ហ៊ុន សែន៖ ទោះកីឡាករប៊ួ ខាវមិនមកឬមកយើងមិនត្រូវបង្កើតនូវការរើសអើងឬស្អប់ខ្ពើមចំពោះគាត់ទេ


ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពូជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះ បានសរសេរសារថា "បើទោះកីឡាករប៊ួ ខាវមិនមក ឬមកយើងមិនត្រូវបង្កើតនូវការរើសអើងឬស្អប់ខ្ពើមចំពោះគាត់ទេ ទោះជាគាត់ធ្វើអ្វីមិនសមរម្យចំពោះយើងក៍ដោយ"។ 


សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា "កូនប្រុសភាសារប្រមាថចំពោះភ្ញៀវមកប្រទេសយើងមិនគួរកើតមានសម្រាប់កូនខ្មែរយើងទេ។ បើទោះកីឡាករប៊ួ ខាវមិនមកឬមកយើងមិនត្រូវបង្កើតនូវការរើសអើង ឬស្អប់ខ្ពើមចំពោះគាត់ទេ ទោះជាគាត់ធ្វើអ្វីមិនសមរម្យ
ចំពោះយើងក៍ដោយ"។ 
សម្តេចតេជោ បានសរសេរទៀតថា "កូនត្រូវមើលឲ្យឆ្ងាយជាងប៊ួ ខាវ ព្រោះគាត់មកប្រទេសយើងតំណាងឲ្យប្រជាជនថៃជាង៦០លាននាក់ ដែលបញ្ហានេះវាក្លាយ
ជាបញ្ហារវាងប្រទេសនិងប្រទេសដែលចាំបាច់ត្រូវមានមិត្តភាព និងសាមគ្គីភាពជាមួយគ្នា។ សូមកុំឲ្យកីឡាក្លាយជារឿងនយោបាយ និងសូមកុំឲ្យរឿងបុគ្គលក្លាយជាជម្លោះរវាងជាតិ និងជាតិប្រទេស និងប្រទេស"។ 
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា "សូមរក្សាភាពថ្លៃថ្នូរក្នុងឋានះជាម្ជាស់ផ្ទះនិងសូមប្រើប្រាស់ឱកាសនេះកសាងមិត្តភាពជាមួយប្រទេសទាំងអស់ដែលមកកាន់
ប្រទេសយើងដើម្បីចូលរួមប្រកួតឬទស្សនាកីឡាអាសុីអាគ្នេយ៍លើកទី៣២ដែលកម្ពុជាធ្វើជាម្ជាស់ផ្ទះ"។ 
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរខាងលើ បន្ទាប់មានហ្វេសប៊ុកមួយបានបង្ហោះថា "ប្រព័ន្ធផ្សព្វផ្សាយជាកន្លែងដែលជួយផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែបើផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ វានឹងក្លាយជាប្រព័ន្ធបំពុលព័ត៌មានវិញ"។ 
ហ្វេសប៊ុកដដែលបានសរសេរទៀតថា "មួយវិញទៀតក្នុងនាមជាម្ចាស់ផ្ទះ ក្រៅពីការរៀបចំការប្រកួតជូនភ្ញៀវ សីលធម៌ និងបដិសណ្ឋារកិច្ច គឺជារឿងសំខាន់បំផុត ដែលគេនឹងវាយតម្លៃយើង ។ 
តួរយ៉ាងដូចរឿង ប៊ួខាវ អញ្ចឹងតាមពិតគេមិនទាន់មកទេ ប៉ុន្តែគេមកក្តីមិនមកក្តីជារឿងរបស់គេ យើងស្អប់គេយើងមិនចូលចិត្តគេ ទុកមួយឡែកទៅ ធ្វើខ្លួនជាម្ចាស់ផ្ទះឱ្យតែល្អទៅ កុំចាក់សាំងលើភ្លើងនៅផ្ទះខ្លួនឯង គ្មាននណារសប្បាយអរជាមួយទេ៕

Tags

Comment