• Today: December 22, 2024

ក្រុមគ្រួសារស្ត្រីរងគ្រោះដែលត្រូវគ្រូពេទ្យឆ្មប នៃមន្ទីរសំរាកព្យាបាល និងសម្ភព «ឯក សុវណ្ណមុនី» សម្រាកកូនបណ្តាលឱ្យស្លា..ប់ទាំងម្តាយ និងកូនមិនទាន់ទទួលបានយុត្តិធម៌ឡើយ


ភ្នំពេញ៖ ក្រុមគ្រួសារស្ត្រីរងគ្រោះស្លាប់ដោយសារក្រុមគ្រូពេទ្យឆ្មប នៃមន្ទីរសំរាកព្យាបាល និងសម្ភព «ឯក សុវណ្ណមុនី» ស្ថិតនៅខណ្ឌសែនសុខ ដោយការសម្រាកទារកដោយខ្វះបច្ចេកទេសបណ្តាលឱ្យកូនស្លាប់ក្នុងគ្លីនិក និងម្តាយធ្លាយស្បូនត្រូវបានបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យលោកសង្ឃនោះ គិតមកត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះ មិនទាន់ទទួលបាលភាពយុត្តិធម៌នៅឡើយទេ ដោយសារម្ចាស់គ្លីនិកឯកជនមួយនេះ មិនទទួលខុសត្រូវលើទង្វើរបស់ខ្លួនដែលប្រព្រឹត្តខុសវិជ្ជាជីវៈគ្រូពេទ្យ។


បុរសឈ្មោះ ប៉ោង សុភ័ណ បច្ចុប្បន្នមានទីលំនៅភូមិលៀប សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវជាប្តីស្ត្រីឈ្មោះ អ៊ឹង សុខា ដែលបានស្លាប់ដោយសារការផ្តើមចេញពីក្រុមគ្រូពេទ្យនៅគ្លិនិកឯកជនមួយមានមានឈ្មោះថា «ឯក សុវណ្ណមុនី» ដែលមានទីតាំងស្ថិតតាមផ្លូវ២០១១ (ឧកញ៉ា ទ្រី ហេង) ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងករណីនេះ «ប្រធានគ្លីនិកឯកជន រាជ សុវណ្ណមុនី មានទម្លាក់កំហុសទៅលើក្រុមគ្រូពេទ្យឆ្មបជាអ្នកបច្ចេកទេស ប៉ុន្តែគ្រូពេទ្យឆ្មបវិញមិនមានការឆ្លើយតបអ្វីទាំងអស់»។ ប្តីស្ត្រីរងគ្រោះបានបន្តទៀតថា «ដោយសារតែការម្ចាស់គ្លីនិកមិនមានដំណោះស្រាយជា គាត់ត្រូវជាគ្រួសារជនរងគ្រោះ គឺបានរៀបចំលិខិតដាក់ទៅមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងទៅក្រសួងសុខាភិបាលផងដែរ»។

លោក ប៉ោង សុភ័ណ បានបន្តបន្ថែមទៀតថា «ពាក់ព័ន្ធករណីកូន និងប្រពន្ធស្លាប់ដោយផ្តើមចេញពីក្រុមគ្រូពេទ្យឯកជន នៃមន្ទីរសំរាកព្យាបាល និងសម្ភព ឯក សុវណ្ណមុនីនេះ រវាងកូនចៅជាគ្រូពេទ្យបច្ចេកទេសបានរុញដាក់គ្នាទៅវីញទៅមកជាមួយម្ចាស់គ្លីនិកហើយទង្វើរគេបែបនេះមិនដឹកជាបច្ចេកទេសគេដើម្បីគេចវេសពីការទទួលខុសត្រូវឬយ៉ាងណាក៏មិនដឹងដែរ»។ ករណីនេះផងដែរ ក្នុងនាមលោកជាក្រុមគ្រួសាររងគ្រោះក៏មិនចង់វែងឆ្ងាយអ្វីដែរ ប៉ុន្តែខាងម្ចាស់គ្លីនិកឯកជន «ឯក សុវណ្ណមុនី» មិននិយាយអ្វីបន្តិចទាល់តែសោះជាមួយលោក»។
ក្នុងសារទំនាក់ទំនងមកក្រុមគ្រួសារស្រ្តីរងគ្រោះ អ្នកគ្រូពេទ្យឆ្មបឈ្មោះ កៅ លិកា បានសរសេរថា   «សួស្តីពូ ដំណោះស្រាយពូគិតយ៉ាងម៉េចហើយ បើចំពោះខ្ញុំកុំឱ្យវែងឆ្ងាយពូមកគ្លីនិកចរចាម្តងទៀត ហើយពូសម្រួលខ្លះទៅ។ ម្យ៉ាងទៀតពូមកតែម្នាក់ឯងមក ចំពោះអ្នកទាំងអស់នោះគាត់គ្មានដឹងសាច់រឿងទេ ពូទើបដឹងសាច់រឿង»។ អ្នកគ្រូពេទ្យឆ្មប កៅ លិកា បានសរសេរបន្ថែមទៀតថា «សំណងលោកពូស្នើសុំលើកទី១ ខ្ញុំពិតជាមិនហ៊ានសម្រេចមែនដោយសារខ្ញុំជាកូនចៅគាត់ ថ្ងៃនោះ ខ្ញុំជម្រាបជូនទៅលោកពូថាខ្ញុំនឹងនាំពាក្យទាំងនេះទៅជូនម្ចាស់គ្លីនិកហើយចាំផ្តល់ចម្លើយវិញ ប៉ុន្តែក្រោយមកទទួលបានចម្លើយពីគាត់នូវពាក្យខាងលើដែលផ្ញើរឱ្យពូ។ នេះពូ បើសិនជាខ្ញុំក៏មានអារម្មណ៍អន់ចិត្តដែរ»។
អ្នកគ្រួពេទ្យ កៅ លិកា បានសរសេរសារផ្ញើមកក្រុមគ្រួសាររងគ្រោះដោយបញ្ជាកើថា «ខ្ញុំទើបបានដឹង និងស្តាប់ខាងពូផុសក្មេងៗបាញ់ឱ្យស្តាប់ខ្ញុំស្តាប់ទៅលោកគ្រូ ឯក សុវណ្ណមុនី គាត់មិនចេញដោះស្រាយហើយនិយាយយករួចខ្លួនគាត់ថែមទៀតផង បុគ្គលិកបានរាយការណ៍ប្រាប់គាត់គ្រប់បែបយ៉ាងតាំងពីពូមកចរចាគ្នាសុំសំណងដំបូងហើយគាត់និយាយដូចធ្វើមិនដឹង ខ្ញុំទើបស្តាប់មិញហួសចិត្ត»។

អ្នកគ្រូពេទ្យឆ្មប កៅ លិកា ដែលជាគ្រូពេទ្យបច្ចេកទេសផ្នែកសម្ភព នៃមន្ទីរសំរាកព្យាបាល និងសម្ភព ឯក សុវណ្ណមុនី បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន MSJ TV នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះថា «សុំទោសខ្ញុំជាបុគ្គលិកនៅទីនេះទេ បើខាងសារព័ត៌មានណាចង់ដឹងច្បាស់សូមទាក់ទងទៅម្ចាស់គ្លីនិក»។
ពេទ្យឆ្មប កៅ លិកា បានបញ្ជាក់ថា «គាត់ខាងបច្ចេកទេសបានបកស្រាយឱ្យទៅខាងក្រសួងសុខាភិបាលរួមហើយម្សិលមិញ (២៧ មេសា) រួចរាល់ហើយ។ កាសែតសួរខ្ញុំរហូតតែបើកខាងក្រសួង ឬម្ចាស់គ្លីនិក ឯក សុវណ្ណមុនី ឱ្យលោកស្រីបកស្រាយនឹងបកស្រាយជួនសារព័ត៌មាន ប៉ុន្តែម្ចាស់គ្លីនិកប្រាប់ថា កុំឱ្យខ្ញុំនិយាយអ្វីទាំងអស់ព្រោះគាត់បានប្រាប់ទៅក្រសួង និងឯកសារស្អីៗបញ្ជូនទៅឱ្យក្រសួងរួចរាល់ហើយ អញ្ជឹងមិនបាច់រៀបរាប់អីតទៅទៀត»។
សូមរំឭកថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះ បុរសឈ្មោះ ប៉ោង សោភ័ណ មានទីលំនៅភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បាននាំប្រពន្ធឈ្មោះ អ៊ឹង សុខា អាយុ ៣៤ឆ្នាំ មកឆ្លងទន្លេនៅគ្លីនិកឯកជននៃមន្ទីរសំរាកព្យាបាល & សម្ភព «ឯក សុវណ្ណមុនី» ស្ថិតតាមផ្លូវ២០១១ ឧកញ៉ា ទ្រី ហេង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឱ្យកូនស្លាប់ក្នុងគ្លីនិក លុះថ្ងៃទី១២ មេសា ស្ត្រីមានអាការៈមិនស្រួលទើបក្រុមគ្រួពេទ្យដឹកបញ្ជូនបន្តទៅសង្គ្រោះបន្តទៅមន្ទីរពេទ្យលោកសង្ឍ។ ក្រោយពេលទៅដល់មន្ទីរពេទ្យព្រះកុសុមៈភ្លាមក្រុមគ្រូពេទ្យក៏បញ្ជូនគ្រួសារខ្ញុំទៅកាន់កន្លែងសង្គ្រោះបន្ទាន់ (អគារមិត្តភាព កម្ពុជា ចិន)។ នៅភ្លាមនោះក្រុមគ្រូពេទ្យក៏ចាប់ផ្តើមអេកូមើលឃើញថា នៅពោះប្រពន្ធខ្ញុំមានឈាមដក់ក្នុងពោះច្រើនហើយខ្ញុំក៏បានឃើញដោយផ្ទាល់នៅពេលអេកូ ខ្ញុំក៏សួរគ្រួពេទ្យថា «បណ្តាលមកពីអ្វីបានទៅជាចឹងលោកគ្រូ?» គ្រូពេទ្យបានប្រាប់ខ្ញុំថា «បណ្តាលមកពីធ្លាយស្បូនទើបធ្វើឲ្យមានឈាមបែបនេះ»។  ខ្ញុំក៏សួរគ្រូពេទ្យថា «តើត្រូវយ៉ាងម៉េចទៀត ទើបអាចសង្គ្រោះជីវិតប្រពន្ធខ្ញុំបាន?» គ្រូពេទ្យក៏ប្រាប់វិញថា «មានតែការវះកាត់ និងបូមឈាមចេញទេទើបអាចសង្ឃឹមខ្លះ» លុះដល់វេលាម៉ោង ៥និង៥១នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ស្ត្រីរងគ្រោះក៏បានផុតដង្ហើមតែម្តង។
នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ អង្គភាព MSJ TV បានទំនាក់ទំនងទៅលោកជំទាវ ឱ វ៉ាន់ឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដើម្បីសុំការបកស្រាយបន្ថែមជុំវិញមានចំណាត់ការបែបណាចំពោះមន្ទីរសំរាកព្យាបាល និងសម្ភព ឯក សុវណ្ណមុនី មិនមានការឆ្លើយតបឡើយ ប៉ុន្តែកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ លោកជំទាវប្រាប់យ៉ាងខ្លីថា ចាំឱ្យជំនាញចុះទៅស្រាវជ្រាវរឿងនេះ។  
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះ បុរសឈ្មោះ ប៉ោង សោភ័ណ ប្តីស្រ្តីរងគ្រោះដែលស្លាប់ទាំងម្តាយ និងកូនក្រោមស្នាដៃក្រុមគ្រូពេទ្យនៃមន្ទីរសំរាកព្យាបាល និងសម្ភព ឯក សុវណ្ណមុនី នឹងយកពាក្យបណ្តឹងជាផ្លូវការទៅដាក់នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ប្រពន្ធនិងកូនជាទីស្រឡាញ់របស់គាត់៕

Tags

Comment