• Today: December 22, 2024

ស្ត្រីជាសន្តិសុខម្នាក់គ្មានលទ្ធភាពរកលុយបង់ធនាគារប៉ុនប៉ងចង..កសម្លា..ប់ខ្លួនត្រូវបានសមត្ថកិច្ចអត្តរាគមន៍ជួយទាន់

កោះកុង៖ ស្ត្រីជាសន្តិសុខម្នាក់បានរត់ឡើងដើមឈើបម្រុងចង.កសម្លាប់ខ្លួន ព្រោះតែគ្មានលទ្ធភាពរកលុយដើម្បីធនាគារ ខឹងប្តីដើរផឹកជាមួយមិត្តភក្តិ និងមាននារីខារ៉ាអូខេកំដរ។ 

ករណីស្ត្រីជាសន្តិសុខប៉ងសម្លាប់ខ្លួននេះ កើតឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង២៤នាទី នៅចំណុចជាប់ឆ្នេររីករាយ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប៉ុន្តែត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ សហការជាមួយអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋជួយទាន់ពេលវេលាកុំអីក្ស័យជីវ៉ា។ 

ស្ត្រីដែលមានបំណងចង.កសម្លាប់ខ្លួនមានឈ្មោះ ចេង ស្រីមុំ ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ យ៉ាហ្សាគី មានទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ 

ខណៈពេលស្ត្រីខាងលើឡើងដើមឈើបម្រុងចង.កនោះសមត្ថកិច្ច និងអាជ្ញាធរបាននិយាយលួងលោមឲ្យចុះពីលើដើមឈើ និងនាំជនរងគ្រោះមកកាន់ប៉ុស្តិ៍នគរបាលដើម្បីសាកសួរអំពីដំណើររឿងហេតុផងដែរ។ 

ស្ត្រីជាសន្តិសុខ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា "មូលហេតុដែលប៉ុនប៉ងធ្វើអត្តឃាតចង.កសម្លាប់ខ្លួននេះដោយសារតែគ្មានលទ្ធភាពបង់លុយធនាគារ និងប្រច័ណ្ឌប្តីអង្គុយផឹកស៊ីជាមួយមិត្តភក្តិ និងមានស្រីខារ៉ាអូខេមកជាមួយទៀតផង។ 

ក្រោយពីកម្លាំងយើងសាកសួររួចក៏បានធ្វើកិច្ចសន្យាអប់រំ ណែនាំ និងផ្តល់ជាយោបល់ ដំណោះស្រាយផ្សេងៗ និងបានឲ្យជនរងគ្រោះត្រលប់ទៅផ្ទះវិញ៕

Tags

Comment