• Today: December 22, 2024

ការ ប្រយុទ្ធ គ្នា នៅ តែ បន្ត ក្នុងប្រទេស ស៊ូដង់ បើ ទោះ បី ជា ការ បន្ត បទ ឈប់ បាញ់ ថ្មី ក៏ ដោយ


ខាទូម៖ កងកម្លាំងយោធាជាគូប្រជែងរបស់ស៊ូដង់ នៅថ្ងៃនេះ បានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការរំលោភលើបទឈប់បាញ់ថ្មី ខណៈជម្លោះស៊ីសាច់ហុតឈាមជាតិសាសន៍ឯង បានឈានចូលសប្តាហ៍ទី៣ បើទោះបីជាមានការព្រមានអំពីការក្លាយទៅរកសង្គ្រាមស៊ីវិលក៏ដោយ។


មនុស្សរាប់រយនាក់បានស្លាប់ និងរាប់ពាន់នាក់បានរងរបួស ចាប់តាំងពីការតស៊ូដណ្តើមអំណាចយ៉ាងជូរចត់រវាងកងទ័ពស៊ូដង់ និងមេទ័ពកងកម្លាំងគាំទ្ររហ័ស ឬហៅថា តម្រួតយោធា បានផ្ទុះឡើងជាជម្លោះប្រដាប់អាវុធ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។
ភាគីទាំងពីរបាននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់ជាផ្លូវការ ដែលនឹងត្រូវផុតកំណត់នៅពាក់កណ្តាលអធ្រាត្រនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នឹងត្រូវបន្តរយៈពេល៧២ម៉ោងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវពីអន្តរជាតិ និងពីប្រទេសក្នុងតំបន់។
កងទ័ពស៊ូដង់ បាននិយាយថា ខ្លួនសង្ឃឹមថា ពួកទាហានឧទ្ទាមនឹងគោរពតាមកិច្ចព្រមព្រៀងនេះ ប៉ុន្តែលោកជឿថា ពួកគេមានបំណងបន្តការវាយប្រហារ។ 
ភាគីនានាបានបន្តប្រយុទ្ធគ្នា ទោះបីបានប្រកាសឲ្យមានបទឈប់បាញ់ជាបន្តបន្ទាប់ ដើម្បីឲ្យអ្នកសម្រុះសម្រួល រួមទាំងសហរដ្ឋអាមេរិកផងដែរ ដោយធ្វើឲ្យមនុស្សស្លាប់កាន់តែច្រើន និងរត់ភៀសខ្លួនទៅប្រទេសជិតខាង។


ចំបោះការប្រកាសពីបទឈប់បាញ់ ប្រជាជននៅទីក្រុងខាទូម មិនមានប្រតិកម្មអ្វីច្រើនទេ ដោយសារពួកគេឈប់ជឿលើសម្តីរបស់មេទ័ពទាំងពីរ ដែលច្បាំងគ្នាឯង ដោយសារជឿតាមការញុះញង់ពីបរទេស។
ប្រជាជនស៊ូដង់មាននិយាយថា «ពួកគេ បាន ឃើញ ពី របៀបបទ ឈប់ បាញ់ មុន បាន បញ្ចប់។ ពួកគេ បាន ឃើញ ការ វាយ ប្រហារ តាម អាកាស ម្តង ហើយ ម្តង ទៀត ពី កងទ័ព ស៊ូដង់ ការ វាយ ប្រហារ ដោយ កាំភ្លើង ធំ ពី កង កម្លាំង គាំទ្រ រហ័ស។ បទ ឈប់ បាញ់ នេះ ទំនង ជា មានលទ្ធផល ដូច បទ ឈប់ បាញ់ មុនៗ ផ្សេង ទៀត»។
អ្នកសង្កេតការណ៍បាននិយាយថា ស្ថានការណ៍នៅទីក្រុងខាទូម ដែលកងទ័ពទាំងពីរក្រុមកំពុងតែប្រយុទ្ធគ្នា ដែលភាគីម្ខាងឈរជើងក្នុងតំបន់លំនៅដ្ឋាន ហាក់ដូចមានភាពស្ងប់ស្ងាត់បន្តិច នៅព្រឹកថ្ងៃនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង កាលពីល្ងាចថ្ងៃអាទិត្យ។
កងទ័ពស៊ូដង់បាននិយាយ កាលពីថ្ងៃអាទិត្យថា ខ្លួនបានបំផ្លាញក្បួនរថយន្តរបស់កង កម្លាំង គាំទ្រ រហ័ស ដែលធ្វើដំណើរឆ្ពោះទៅទីក្រុងខាទូម ពីភាគខាងលិច។ ចំណែកក្រុមកងទ័ពកម្លាំងគាំទ្រ រហ័សវិញ បាននិយាយថា កងទ័ពរបស់ខ្លួនបានប្រើប្រាស់កាំភ្លើងធំ និងយន្តហោះចម្បាំង ដើម្បីវាយប្រហារទីតាំងតាមតំបន់មួយចំនួន ក្នុងខេត្តខាទូម។
ការប្រយុទ្ធគ្នាបានស្ងប់ស្ងាត់បន្តិច កាលពីចុងសប្តាហ៍មុន ដើម្បីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ជម្លៀស បុគ្គលិកស្ថានទូតរបស់ខ្លួនចេញពីប្រទេសស៊ូដង់ ដោយបង្កឲ្យមានការជម្លៀសជនបរទេសរាប់រយនាក់ មកពីប្រទេសជាច្រើនក្នុងរដ្ឋឈូងសមុទ្រអារ៉ាប់ រុស្ស៊ី ជប៉ុន និងកូរ៉េខាងត្បូង។
ចំណែកប្រទេសអាហ្វ្រិកខាងត្បូងវិញ បាននិយាយ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ថា ខ្លួនបានចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ខ្លួនរាប់សិបនាក់ ដោយនាំទៅកាន់ប្រទេសជិតខាង ដើម្បីសុវត្ថិភាពអាយុជីវិត។


រីឯរដ្ឋាភិបាលបារាំង បាននិយាយថា ខ្លួនបានរៀបចំជម្លៀសមនុស្សចំនួន៤៩១នាក់ រួមទាំងពលរដ្ឋបារាំងចំនួន១៩៦ នាក់ និងអ្នកមានសញ្ជាតិផ្សេងៗគ្នាសរុបចំនួន៣៦នាក់។ កប៉ាល់ចម្បាំងរបស់បារាំងកំពុងធ្វើដំណើរទៅកាន់កំពង់ផែស៊ូដង់ ដើម្បីជួយដឹកជនភៀសខ្លួនថែមទៀត។
យន្តហោះរបស់កងទ័ពអាកាសអាល្លឺម៉ង់ចំនួនបួនគ្រឿង បានជម្លៀសមនុស្សជាង៤០០នាក់ ដែលមានសញ្ជាតិផ្សេងៗគ្នា ដើម្បីចាកចេញពីប្រទេសស៊ូដង់។

ប្រទេសជាច្រើនបានបញ្ជូនយន្តហោះយោធា ដើម្បីដឹកមនុស្សចេញពីទីក្រុង ខាទូមខ្លះត្រូវដឹកទៅកាន់កំពង់ផែស៊ូដង់ រួចឡើងជិះកប៉ាល់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។
រូបថតជាច្រើនបានបង្ហាញថា ក្រុមគ្រួសារដែលមានក្មេងៗបានប្រមូលផ្តុំគ្នាឡើងជិះយន្តហោះយោធាអេស្ប៉ាញ និងយន្តហោះបារាំង ចំណែកដូនជីគ្រិសសានិកមួយក្រុមទៀតភៀសខ្លួនតាមយន្តហោះយោធាអ៊ីតាលី។
សម្រាប់អ្នកនៅសេសសល់ក្នុងប្រទេសភាគច្រើន ជាមនុស្សមកប្រទេសក្នុងទ្វីបអាហ្រ្វិក ដែលមួយភាគបីនៃមនុស្សចំនួនប្រជាជន៤៦លាននាក់ត្រូវការជំនួយមនុស្សធម៌ តាំងពីមុនពេលផ្ទុះអំពើហិង្សាម្លេះ៕

Tags

Comment