• Today: December 22, 2024

គ្រូពេទ្យត្បាញអាយគ្មានជំនាញដាក់ស៊ីរ៉ូម បានប្រហែល២ម៉ោងបណ្តាលឲ្យយុវជនម្នាក់ ប្រកាច់ស្លាប់ភ្លាមៗ

បន្ទាយមានជ័យ៖ គ្រូពេទ្យត្បាញអាយគ្មានជំនាញច្បាស់លាស់ដើរចាក់ថ្នាំ និងដាក់ស៊ីរ៉ូមឲ្យអ្នកជំងឺតាមភូមិម្នាក់ បានព្យាបាយយុវជនឲ្យស្លាប់ បន្ទាប់ពីព្យូរស៊ីរ៉ូមបានប្រហែល២ម៉ោងក៏ប្រតិកម្មប្រកាច់ស្លាប់ភ្លាមៗតែម្តង។ 

ករណីគ្រូពេទ្យត្បាញអាចគ្មានជំនាញដាក់ស៊ីរ៉ូមបណ្តាលឲ្យមនុស្សស្លាប់នេះ កើតឡើងនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នេះ ស្ថិតនៅភូមិយីឡិក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះមានឈ្មោះ ឡាប ប៊ុនទី ភេទប្រុស អាយុ ៣៣ឆ្នាំ បានស្លាប់ក្រោយពីគ្រូពេទ្យតាមភូមិមានឈ្មោះ ហៀង នៅ ព្យួរសឺរ៉ូមបានប្រមាណជា ២ម៉ោងប៉ុណ្ណោះ។ 

មុនពេលកើតហេតុជនរងគ្រោះមានអាការៈហេវហត់ និងអស់កម្លាំងទើបឪពុកម្តាយហៅពេទ្យឈ្មោះ ហៀង នៅ ព្យូស៊ីរ៉ូម ដើម្បីឲ្យមានកម្លាំងឡើងវិញ ប៉ុន្តែក្រោយដាក់ស៊ីរ៉ូមបានប្រហែល២ម៉ោងក៏ប្រតិកម្មប្រកាច់ស្លាប់ភ្លាមៗតែម្តង។ 

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នេះ ក្រុមគ្រួសារបានរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះពិនិត្យលើករណីនេះ ដោយមានមន្ត្រីជំនាញមកមន្ទីរសុខាភិបាលស្រុកប្រតិបត្តិមង្គលបូរីផងដែរ។ សមត្ថកិច្ចបានឃាត់ខ្លួនគ្រូពេទ្យត្បាញអាយឈ្មោះ ហៀង នៅ មកធ្វើការសាកសួរ។ ចំណែកប្រពន្ធរបស់គ្រូពេទ្យ ហៀង នៅ ដែលព្យួរសឺរ៉ូមបណ្តាឱ្យមនុស្សស្លាបបានមកចូលរួមក្នុងពិធីបុណ្យសព ចំនួន៥លានរៀលផងដែរ ។ 

លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ មិនទាន់ហ៊ានសន្និដ្ឋានករណីគ្រូពេទ្យតាមភូមិដាក់ស៊ីរ៉ូមបណ្តាលឲ្យនោះមកពីមូលហេតុអ្វីឲ្យប្រាកដនៅឡើយទេ ព្រោះមិនទាន់មានរបាយការណ៍។ 

បើតាមការបញ្ជាក់របស់អ្នកភូមិ បាននិយាយថា គ្រូពេទ្យឈ្មោះ ហៀង នៅ ជាពេទ្យមកពីជុំរុំមិនមានវិជ្ជាជីវៈច្បាស់លាស់ទេ ដោយដើរព្យាបាល ចាក់ថ្នាំ ព្យួរសឺរ៉ូម តាមភូមិនានាក្នុងមូលដ្ឋាននេះតែម្តង៕

Tags

Comment